v9
V9BET

កម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆាមពានលីគរបស់ស្រាបៀរ HEINEKEN ក្នុងក្រុងភ្នំពេញ និងសៀមរាប ទទួលបានជោគជ័យយ៉ាងខ្លាំង

2 weeks ago​ | ដោយ V-Dr

រាជធានីភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ស្រាបៀរ Heineken ដែលជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុតក្នុងពិភពលោក បានរៀបចំកម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆាមពានលីគនៅតាមបណ្តាទីតាំងល្បីឈ្មោះចំនួនបីកន្លែងនៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ និងសៀមរាម ដោយបានទាក់ទាញទស្សនិកជនចូលរួមយ៉ាងច្រើនកុះករតាមទីតាំងនីមួយៗ។

កម្មវិធីនេះទទួលបានជោគជ័យយ៉ាងខ្លាំងដោយមានមនុស្សចូលរួមច្រើនពេញកន្លែងទាំងពីរទីតាំងនៅទីក្រុងភ្នំពេញគឺ All Sports Bar និង Cheers Phnom Penh និងទីតាំងល្បីឈ្មោះមួយកន្លែងទៀតនៅទីក្រុងសៀមរាមគឺ Pub Street ដែលមានការចូលរួមសម្តែងពីក្រុមតន្រ្តី តារាចម្រៀង ឌីជេ និងតារាល្បីៗដូចជា The Melody, Mustache Band, DJ Miley, DJ Vini និង DJ Mike ជាពិសេសមានសកម្មភាពសប្បាយៗដើម្បីឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ពីស្រាបៀរ Heineken ព្រមទាំងកម្មវិធីប្រូម៉ូសិនពិសេសពីស្រាបៀរ Heineken ពេញមួយរាត្រី។

ស្រាបៀរ Heineken បានផ្តល់បទពិសោធន៍អស្ចារ្យដល់អ្នកគាំទ្របាល់ទាត់យូហ្វាឆាមពានលីគ នៅក្នុងប្រទេសកម្ពុជា។ នេះជាការជួបជុំលក្ខណៈក្រៅផ្លូវការដើម្បីបន្ធូរអារម្មណ៍ដែលបានរៀបចំឡើងដោយផ្តោតជាចម្បងលើការទស្សនាបាល់ទាត់ជាមួយស្រាបៀរ Heineken ក្នុងការផ្តល់បរិយាកាសរាត្រីមួយដែលនាំមកនូវសេចក្តីសុខ និងផាសុកភាពបែបលំដាប់ថ្នាក់ខ្ពស់ដល់មិត្តអ្នកគាំទ្រ។ នេះបានកំដរអារម្មណ៍មិត្តអ្នកគាំទ្ររហូតដល់ពាក់កណ្តាលអាធ្រាតខណៈពេលអ្នកគាំទ្រស្រាបៀរ Heineken បានស្រែកហ៊ោពេញឆាកយ៉ាងរីករាយរំភើបបំផុត ជាមួយការលើកកែងស្រាស្រាបៀរ Heineken អបអរសារក្រុម Liverpool បានឈ្នះពានជើងឯកយូហ្វាឆាមពានលីគ ឆ្នាំ ២០១៩។

ឆ្នាំក្រោយ ស្រាបៀរ Heineken នឹងនាំមកនូវបទពិសោធន៍យូហ្វាឆាមពានលីគ កាន់តែអស្ចារ្យ និងពិសេស សម្រាប់អ្នកគាំទ្របាល់ទាត់យូហ្វាឆាមពានលីគនៅក្នុងប្រទេសកម្ពុជា។
សព្វថ្ងៃនេះ ស្រាបៀរ Heineken មានលក់នៅក្នុងបណ្តាប្រទេសជាង 192 នៅជុំវិញពិភពលោក។ ស្រាបៀរ Heineken គឺជាស្រាបៀរស្រាលស្រទន់ មានគុណភាពខ្ពស់ និងមានរសជាតិឆ្ងាញ់ ហើយក៏ជាស្រាបៀរល្បីរន្ទឺនៅទូទាំងពិភពលោកដោយសារតែគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីរបស់ខ្លួន។

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះសូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://www.facebook.com/heineken

សូមពិសាស្រាបៀរ Heineken ដោយទទួលខុសត្រូវ

#Heineken #Cambodia #UCL #2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.