v9
V9BET

មូលហេតុសំខាន់នៃការស្លាប់របស់ខ្សែបម្រើ-ប្រយុទ្ធស្លាប Jose Antonio Reyes

3 months ago​ | ដោយ V-Dr

ប្រភពបណ្តាញសើបអង្កេត The Guardia Civil បានបង្ហាញថា អតីតខ្សែបម្រើស្លាបរបស់ក្លិបកាំភ្លើងធំ Arsenal លោក Jose Antonio Reyes បានបើកបរក្នុងល្បឿន ១៣៥mph(ស្មើនិង២២០kmh)គីឡូម៉ែត្រក្នុងមួយម៉ោងដែលជាមូលហេតុបណ្តាលអោយរូបលោកស្លាប់ក្នុងគ្រោះថ្នាក់រថយន្តកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ ការស៊ើបអង្កេតបានបង្ហាញពីការបើកបរ រថយន្តនេះហួសពីដែនកំណត់របស់អេស្ប៉ាញដែលបានកំនត់ត្រឹម(៧៥mph រឺ ១២០kmph)ទោះបីជា វាមិនទាន់ច្បាស់នៅឡើយទេថាតើវាគឺជាមូលហេតុចុងក្រោយនៃឧប្បត្តិហេតុនេះរឺយ៉ាងណានោះ។ Guardia Civil បានប្រាប់ BBC Sport ថាអតីតប្រធានក្រុម Sevilla លោក Reyes មានវ័យ៣៥ឆ្នាំគឺជាអ្នក បើករថយន្តដោយផ្ទាល់ ។Reyesមានប្រវត្តិអស្ចារ្យក្រោយឈ្នះពានរង្វាន់ក្របខ័ណ្ឌ Europa League ប្រាំសម័យកាល ជាមួយ Sevilla និងបានលេងអោយក្រុម Extremadura នៅលីកអេស្ប៉ាញលំដាប់ទី២ នៅរដូវកាលនេះ។

ពិធីបុណ្យសពរបស់ Reyes ត្រូវបានប្រារព្ធធ្វើឡើងនៅស្រុកកំណើតរបស់គាត់គឺទីក្រុង Utrera រដ្ឋ Seville កាលពីថ្ងៃចន្ទ។ បងប្អូនជីដូនមួយរបស់គាត់ឈ្មោះ Jonathan Reyes ក៏បានបាត់បង់ជីវិតផងដែរក្នុងពេលរួមដំណើរជាមួយគ្នានោះ ហើយគ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវ A-៣៧៦ ដែលជាផ្លូវតភ្ជាប់រវាងទីក្រុង Utrera និងតំបន់ Seville ។

អ្នកគាំទ្រជាង ១១.000នាក់បានផ្តល់ការគោរពដល់លោក Jose Antonio Reyes នៅពេលដែលមឈូសតំកល់សពរបស់គាត់ត្រូវបានគេនាំទៅកាន់កីឡដ្ឋាន Ramon Sanchez-Pizjuan របស់ក្រុម Sevilla។ អតីតខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះគឺជាផ្នែកមួយនៃក្រុមរបស់ក្រុមកាំភ្លើងធំនិងជាកីឡាករទី១ដែលឈ្នះពាន Premier League រដូវកាល ២០០៣-២០០៤ ជាមួយលីកកំពូលអង់គ្លេស។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.