v9
V9BET

មានន័យណាស់! Liverpool ផ្តួល Tottenham ដើម្បីឈ្នះពានអឺរ៉ុបជាលើកទី៦

3 months ago​ | ដោយ V-Dr

លោក Jurgen Klopp បានទទួលស្គាល់ថា ក្រុម Liverpool របស់លោក បានជម្នះលើការរំជួលចិត្តផ្សេងៗ ក្រោយពីបានផ្តួលក្រុម Tottenham Hotspur ក្នុងលទ្ធផល ២-០ កាលពីយប់មិញ ដើម្បីទទួលជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ រវាងក្រុមអង់គ្លេសដូចគ្នា នៅទីក្រុងម៉ាឌ្រីដ និងដើម្បីឈ្នះពានអឺរ៉ុបនេះជាលើកទី៦ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

គ្រាប់បាល់ប៉េណាល់ទីនៅនាទីទី២ របស់ខ្សែប្រយុទ្ធ Mohamed Salah និងគ្រាប់បាល់ ១គ្រាប់នៅជិតបញ្ចប់ការប្រកួតរបស់ Divock Origi បានកាត់សេចក្តីក្នុងការប្រកួតដ៏រំភើបនាកីឡដ្ឋាន Metropolitano ខណៈដែលក្រុម Liverpool បានស្តារមុខមាត់ពីការបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន ក្រោមស្នាដៃក្រុម Real Madrid និងការបរាជ័យក្នុងការប្រជែងពានក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Manchester City។ លោក Klopp បានឲ្យដឹងថា៖ «យើងទាំងអស់ពិតជារំភើបនៅលើទីលានប្រកួត ពីព្រោះវាពិតជារំជួលចិត្តណាស់ វាពិតជាមានន័យណាស់សម្រាប់យើង»។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានឈ្នះពានជាលើកទី១របស់លោកក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Liverpool ក្រោយពីដឹកនាំបានរយៈពេល៣ឆ្នាំកន្លះក្នុងក្លិបនេះ។ លទ្ធផលនេះ ក៏បានជួយឲ្យរូបលោកបញ្ចប់ការចាញ់ជាប់ៗគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រត្រឹម៦លើកផងដែរ។ សម្រាប់ Salah វិញ នេះគឺការស្តារមុខមាត់វិញ ក្រោយពីបញ្ហារបួសបានកម្ទេចថ្ងៃប្រកួតរបស់គេជាមួយនឹងក្រុម Real កាលពី១ឆ្នាំមុន ហើយសម្រាប់ Liverpool វាជាការឈ្នះពានអឺរ៉ុបជាលើកទី៦របស់ពួកគេ៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.