v9
V9BET

ជ័យជម្នះរបស់ Chelsea ជួយឲ្យ Lyon ឈ្នះកៅអីទៅលេង Champions League ដោយស្វ័យប្រវត្តិ

3 months ago​ | ដោយ V-Dr

Chelsea មិនមែនជាក្រុមតែមួយដែលកំពុងតែអបអរចំពោះជ័យជម្នះរបស់ពួកគេលើក្រុម Arsenal ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធឡើយ។ ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-១ របស់ពួកគេ ក្នុងទីក្រុង Baku ក៏ជាព័ត៌មានដ៏ល្អសម្រាប់ក្រុមបារាំង Lyon ផងដែរ ខណៈដែលពេលនេះ ពួកគេនឹងឈានទៅប្រកួតវគ្គចែកពូលដោយស្វ័យប្រវត្តិ សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ។

ស្របពេលដែលក្រុម Arsenal ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ នៅលើតារាងក្របខ័ណ្ឌ Premier League ក្រុមត្រូវតែឈ្នះក្នុងការប្រកួតនេះដើម្បីវិលទៅកាន់ក្របខ័ណ្ឌ Champions League វិញ បន្ទាប់ពីការអវត្តមានអស់រយៈពេល ២ឆ្នាំ ខណៈពេលដែលក្រុម Chelsea បានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌកំពូលរួចជាស្រេច។ ក្រុមរបស់លោក Sarri បានឈ្នះសិទ្ធិរបស់ខ្លួន តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាង Premier League ហេតុនេះ កៅអីដែលត្រូវផ្តល់ឲ្យសម្រាប់ក្រុមឈ្នះពាន Europa League នឹងត្រូវធ្លាក់ទៅលើក្រុម Lyon ជំនួសវិញ។

ក្រុមរបស់បារាំងមួយនេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Ligue 1 ដែលមានន័យថា ជាធម្មតា ពួក គេត្រូវធ្វើការប្រកួតជម្រុះ២ជុំ ដើម្បីប្រជែងយកកៅអីក្នុងវគ្គចែកពូល។ វាជាឆ្នាំទី២ហើយដែលក្រុម Lyon ទទួលបានអត្ថប្រយោជន៍បែបនេះ ខណៈដែលពួកគេក៏បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ផងដែរ ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាលមុន ប៉ុន្តែ បានឈានទៅប្រកួតក្នុងវគ្គចែកពូលតែម្តង ក្រោយពីក្រុម Atletico Madrid បានឈ្នះពាន Europa League កាលពីឆ្នាំមុន និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅលើតារាង La Liga៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.