v9
V9BET

Aston Villa វិលទៅ Premier League ក្រោយផ្តួលក្រុម Derby County

3 months ago​ | ដោយ V-Dr

ក្រុម Aston Villa បានវិលទៅកាន់ក្របខ័ណ្ឌ Premier League ក្រោយពីការអវត្តមានអស់រយៈពេល៣ឆ្នាំ បន្ទាប់ពីបានផ្តួលក្រុម Derby County ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Championship វគ្គ Playoff ផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Wembley កាលពីថ្ងៃចន្ទ។

គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Anwar El Ghazi និង John McGinn បានជួយឲ្យក្រុម Aston Villa នាំមុខ ២-០ នៅមុនពេលកីឡាករ Martyn Waghorn បានវាយបក១គ្រាប់វិញសម្រាប់ក្រុម Derby នៅនាទី ទី៨១ ប៉ុន្តែ ក្រុមរបស់លោក Dean Smith បានរក្សាការនាំមុខរហូតដល់ដណ្តើមបានជ័យជម្នះក្នុងការប្រកួតដ៏ស្វិតស្វាញ។ វគ្គ Playoff ផ្តាច់ព្រ័ត្រនេះ ត្រូវបានគេចាត់ទុកថា ជាការប្រកួតមួយដែលផ្តល់ប្រាក់ចំណូលដ៏ច្រើនបំផុតក្នុងកីឡាបាល់ទាត់ពិភពលោក ខណៈដែលជ័យជម្នះនេះ នឹងជួយឲ្យក្រុម Aston Villa រកបានប្រាក់ចំណេញប្រមាណជា១៧០លានផោន (ស្មើនឹង២១៥,៥១លានដុល្លារអាមេរិក)។

ក្រុម Norwich City និង Sheffield United បានឈ្នះសិទ្ធិរបស់ខ្លួននៅកាន់ក្របខ័ណ្ឌកំពូលរួចជាស្រេចសម្រាប់រដូវកាលក្រោយ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ នៅលើតារាងនៃក្របខ័ណ្ឌលំដាប់ទី២ Championship។ លោក Smith ដែលជាគ្រូបង្វឹក និងជាអ្នកគាំទ្រក្រុម Aston Villa ដ៏ស្មោះត្រង់ម្នាក់នោះ បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំមានអារម្មណ៍ល្អណាស់។ និយាយឲ្យត្រង់ទៅ កីឡាករមានការភិតភ័យបន្តិច។ ពួកគេទទួលយកគំនិតផ្សេងៗគ្នាជាច្រើន។ ខ្ញុំជឿជាក់ថា សម្ពាធកឺជាអ្វីដែលអ្នកដាក់លើខ្លួនឯង យើងខិតខំព្យាយាមជារៀងរាល់ថ្ងៃ ហើយភាពខុសគ្នានោះគឺការរំពឹងទុក»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.