FIFA បោះបង់ផែនការរៀបចំ World Cup មាន៤៨ក្រុម ក្នុងឆ្នាំ២០២២

7 months ago​ | ដោយ V-Dr

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានលុបចោលគម្រោងនៃការពង្រីកយុទ្ធនាការ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា រហូតដល់៤៨ក្រុម កាលពីថ្ងៃពុធ ខណៈដែលការសម្រេចចិត្ត ផ្តល់ការខកចិត្តដ៏ធំមួយដល់លោក Gianni Infantino ដែលជាប្រធានអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក។

យុទ្ធនាការក្នុងឆ្នាំ២០២២ មួយនេះ បច្ចុប្បន្ន នឹងត្រូវរៀបចំឡើងជាមួយនឹងក្រុមចំនួន៣២ ក្នុងប្រទេសកាតា។ FIFA បានបញ្ជាក់ថា ខ្លួនបានបោះបង់គម្រោងនៃការបន្ថែមចំនួនក្រុមក្រោយពីការពិភាក្សាយ៉ាងយកចិត្តទុក និងយ៉ាងលម្អិត ដែលនាំឲ្យមានការសម្រេចចុងក្រោយថា «ផ្អែកតាមស្ថានភាពបច្ចុប្បន្ន សំណើរបែបនេះ គួរតែមិនត្រូវធ្វើឡើងនៅពេលនេះឡើយ»។

FIFA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យុទ្ធនាការនេះ នៅតែមានក្រុមចំនួន ៣២ក្រុមតាមការគ្រោងទុកដដែល ហើយមិនមានសំណើរណាមួយនឹងត្រូវផ្តល់ឲ្យក្នុងសន្និបាទបន្ទាប់របស់ FIFA នៅថ្ងៃទី៥ ខែមិថុនា ឡើយ»។ ការពង្រីកក្រុមនេះ បានក្លាយជាគម្រោងជាយូរមកហើយរបស់លោក Infantino ដែលបានជំរុញគម្រោងនេះ បើទោះបីតម្រូវឲ្យប្រទេសជិតខាងរបស់កាតា ដើម្បីលុបចោលការបិទចក្រចេញចូលរយៈពេល ២ឆ្នាំ និងជួយរៀបចំយុទ្ធនាការដែលត្រូវបានពង្រីកមួយ។ ការសិក្សាមួយដែលត្រូវបានផ្ញើរទៅកាន់សន្និបាទរបស់ FIFA ក្នុងរដ្ឋ Miami បានឲ្យដឹងថា៖ «ការចូលរួមរបស់ប្រទេសទាំងអស់នេះ ក្នុងអង្គភាពនៃយុទ្ធនាការនេះ រួមជាមួយនឹងប្រទេសកាតា ត្រូវតម្រូវឲ្យមានការលុបចោលការបិទច្រកព្រំដែនចេញចូល ជាពិសេស ការលុបចោលការហាមការនាំចូលទំនិញ និងពលរដ្ឋ»៕

កែសម្រួលដោយ៖​ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.