v9
V9BET

Cristiano Ronaldo ស្នើចង់អោយលោក Mourinho មកដឹកនាំ Juventus

4 months ago​ | ដោយ V-Dr

ការចាកចេញរបស់ លោក Massimiliano Allegri ពីក្រុម Juventus ជាព្រឹត្តការណ៏គួរអោយភ្ញាក់ផ្អើលមួយនៅឯកីឡដ្ឋាន Allianz ខណៈដែលមានពត៌មានបានចុះផ្សាយឡើងថាកីឡាករ Cristiano Ronaldo បានលើចំឈ្មោះលោក Jose Mourinho ដែលបច្ចុប្បន្នកំពុងគ្មានក្លឹបដឹកនាំ ក្រោយត្រូវ Man.United បញ្ចប់តួនាទីកាលពីខែធ្នូ ឆ្នាំ២០១៨ ទៅកាន់ប្រមុខដឹកនាំក្លឹបសម្រាប់ចូលមកបន្តមុខតំណែងក្រុមម្ចាស់ជើងឯក SerieA មួយនេះ។

Ronaldo កីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាបពាក់អាវស្លាកលេខ៧ ធ្លាប់បានធ្វើការជាមួយលោក Mourinho នៅឯក្លិប Real Madrid ហើយទំនងជាចង់បង្ហាញពីចេតនាចង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹករួមសញ្ជាតិរូបនេះម្តងទៀតនៅក្របខណ្ឌSerieA វិញម្តង។ យោង La Gazzetta dello Sport បានចុះផ្សាយថា: លោក Mourinho មានមនុស្សពីរនាក់សំខាន់នៅក្នុងក្រុមដែលគាំទ្របេក្ខភាពរបស់គាត់ម្នាក់គឺកីឡាករ Ronaldo និងលោក Jorge Mendes

ទោះបីជាមានការពេញចេញពេញថ្លើមនិងណែនាំពីសំខាន់បុគ្គលដ៏មានឥទ្ធិពលទាំងពីររូបយ៉ាងណាក្តី ប៉ុន្តែប្រិយមិត្តគាំទ្រ Juventus មួយចំនួនធំនៅតែចងចាំមិនភ្លេចនៅប្រវត្តិសាស្ត្រដែលរូបលោកធ្លាប់ដឹកនាំក្រុម Inter Milan ដែលជាគូប្រជែងដ៏ជូរចត់របស់ក្រុម Juventus ក្នុងឆ្នាំ២០១០ ក្នុងនាមក្រុមប្រជែងលីកនោះមិនត្រូវបានប្រិយមិត្តគាំទ្រក្លឹបមានមូលដ្ឋាននៅទីក្រុង Turin ចង់បាន រូបលោកចូលមកដឹកនាំក្រុមនោះឡើយ។

មានបេក្ខភាពគ្រូបង្វឹក៣រូបទៀតដែលក្លឹបកំពុងតែចង់បានចូលមកដឹកនាំបន្តពីលោក Allegri នោះគឺគ្រូបង្វឹក Simone Inzaghi របស់ក្រុម Lazio និង Maurizio Sarri របស់ក្រុម Chelsea ព្រមទាំង Sinisa Mihajlovic កំពុងដឹកនាំក្រុម Bologna ក៏ស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.