v9
V9BET

Bale៖ ខ្ញុំរីករាយនឹងបន្តនៅជាមួយក្រុម ទោះមិនបានលេងបាល់ ហើយត្រូវលេងកូនគោលវិញក៏ដោយ

1 month ago​ | ដោយ V-Dr

ពេលវេលារបស់កីឡាករ Gareth Bale នៅឯក្លិប Real Madrid ហាក់បីដូចជាឈានដល់ទីបញ្ចប់ និងធ្លាក់ចូលទៅក្នុងស្ថានការណ៏មួយកាន់តែអាក្រក់ទៅៗ បន្ទាប់ពីរូបគេបានត្រឹមអង្គុយលេងជាកីឡាករបម្រុងក្នុងកំឡុងពេលដែលក្រុមរបស់គាត់បានបរាជ័យក្នុងលទ្ធផល ២-0 ជាមួយក្រុមភ្ញៀវ Real Betis កាលពីម្សិលមិញ។

គ្រូបង្វឹក Zinedine Zidane មិនបានដាក់អោយខ្សែបម្រើ-ប្រយុទ្ធស្លាប Bale ស្ថិតនៅក្នុងជម្រើស ១១នាក់ដំបូងទេ ហើយរូបគេក៏មិនស្ថិតនៅក្នុងផែនការរបស់ក្រុមនៅរដូវកាលថ្មីទៀតនោះផងដែរ ។

យ៉ាងណាមិញមិញថ្លែងប្រាប់ Radioestadio កីឡាករអន្តរជាតិវេលរូបនេះបានប្រាប់អោយដឹងថាៈ ខ្ញុំនៅសល់កិច្ចសន្យារយៈពេលបីឆ្នាំទៀតនៅលើកិច្ចសន្យាចាស់របស់ខ្ញុំនៅ Bernabeu។ ប្រសិនបើពួកគេចង់ឱ្យខ្ញុំទៅពួកគេត្រូវបង់លុយខ្ញុំ ១៧លានអឺរ៉ូក្នុងមួយរដូវកាល បើមិនដូច្នោះទេខ្ញុំនឹងស្នាក់នៅទីនេះ ហើយប្រសិនបើខ្ញុំត្រូវលេងកីឡាវាយកូនគោលជំនួស ខ្ញុំក៏អាចធ្វើវាបាន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.