v9
V9BET

លោក Guardiola ថា ការឈ្នះពាន៣ មិនគ្រប់គ្រាន់ឡើយ ក្រោយ Man City ឈ្នះពាន FA Cup

1 month ago​ | ដោយ V-Dr

ក្រុម Manchester City នឹងត្រូវកាត់សេចក្តី ទៅលើសមិទ្ធផលដែលពួកគេរកបានក្នុងក្របខ័ណ្ឌ Champions League បើទោះបីពួកគេបានឈ្នះពាន៣ក្នុងរដូវកាលតែ១ក៏ដោយ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Pep Guardiola ដែលជាអ្នកចាត់ការទូទៅ។

គ្រូបង្វឹករបស់ក្រុម Man City រូបនេះ ដឹងច្បាស់ថា ការរិះគន់ផ្សេងៗ នឹងកើតឡើង ដោយសារតែការបរាជ័យក្នុងក្របខ័ណ្ឌអឺរ៉ុប មិនថា លោកទទួលបានជោគជ័យក្នុងពានផ្សេងទៀតក៏ដោយ។ ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៦-០ លើក្រុម Watford ក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ បានកើតឡើង ក្រោយពីការឈ្នះពាន Premier League និង Carabao Cup នៅរដូវកាលនេះ។ លោក Guardiola បានឲ្យដឹងថា៖ «ខ្ញុំបាននិយាយ កាលពីមុនថា ខ្ញុំដឹងថា យើងនឹងត្រូវកាត់សេចក្តីទៅលើថា យើងឈ្នះពាន Champions League ឬអត់។ ខ្ញុំដឹងថាប្រសិនបើយើងមិនឈ្នះ វានឹងមិនគ្រប់គ្រាន់ឡើយ»។

ការដណ្តើមបានជ័យជម្នះដើម្បីតាមស្មើកំណត់ត្រាក្នុងពាន FA Cup បានបង្ហាញពីឆ្នាំដ៏គួរឲ្យកត់សម្គាល់មួយសម្រាប់ក្រុម Man City ដែលបានតាមស្មើកំណត់ត្រារបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលឆ្នាំ២០១៧-២០១៨ តាមរយៈការរកបានពិន្ទុដ៏ខ្ពស់នៅរដូវកាលនេះ។ ពួកគេជាក្រុមស្ថិតក្នុងក្របខ័ណ្ឌអង់គ្លេសដំបូងគេក្នុងការឈ្នះការប្រកួតចំនួន៥០លើកក្នុងរាល់យុទ្ធនាការទាំងអស់ក្នុងរដូវកាលតែមួយ។ ក្រុមរបស់លោក Guardiola ក៏បានស៊ុតបាល់បញ្ចូលទីសរុប១៦៩គ្រាប់ ក្នុងការប្រកួត៦១លើកនៅរដូវកាលនេះផងដែរ ដើម្បីផ្តួលកំណត់ត្រាកាលពីមុនរបស់ពួកគេនៃការរកបាន១៥៦គ្រាប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.