v9
V9BET

Benfica ឈ្នះពានព័រទុយហ្គាល់ជាលើកទី៣៧

4 months ago​ | ដោយ V-Dr

Benfica បានឈ្នះពានក្របខ័ណ្ឌលីករបស់ព័រទុយហ្គាល់ជាលើកទី៣៧ របស់ពួកគេ កាលពីថ្ងៃសៅរ៍ ក្រោយពីបានយកឈ្នះលើក្រុម Santa Clara ក្នុងលទ្ធផល ៤-១ នាកីឡដ្ឋាន Stadium of Light។

Benfica បានជួបភាពត្រដាបត្រដួស រហូតដល់លោក Bruno Lage បានចូលកាន់តំណែងជាអ្នកចាត់ការទូទៅ កាលពីខែមករា ហើយបើទោះបីទម្រង់លេងរបស់ពួកគេមានភាពល្អប្រសើរជាងមុនក៏ដោយ ប៉ុន្តែពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ កាលពីដើមខែកុម្ភៈ។ ក្រោយពីបានលើកពានជាមួយនឹងមិត្តរួមក្រុមខ្លួន នៅមុខអ្នកទស្សនាចំនួន៦ម៉ឺននាក់ កីឡាករ Joao Felix បានឲ្យដឹងថា៖ «រហូតដល់ខែមករា ក្រុមនេះ ធ្វើមិនបានល្អឡើយ ប៉ុន្តែ យើងបានរកពិន្ទុជាច្រើន។ ជាពិតជាមិនគួរឲ្យជឿឡើយ»។ កាលពីថ្ងៃសៅរ៍ ខណៈដែលមានពិន្ទុនាំមុខ ២ពិន្ទុលើក្រុមម្ចាស់ជើងឯកកាលពីឆ្នាំមុន Porto ហើយជោគវាសនារបស់ពួកគេស្ថិតក្នុងដៃរបស់ពួកគេ ក្រុម Benfica បានដណ្តើមយកការគ្រប់គ្រងភ្លាមៗ។

Haris Seferovic រកបានគ្រាប់បាល់បើកឆាក ក្រោយពីលេងបានរយៈពេល១៦នាទី។ Joao Felix បានបន្ថែមការនាំមុខរបស់ក្រុមខ្លួន ក្នុងរយៈពេល៧នាទីក្រោយមក ហើយ Rafa Silva បានបន្ថែមគ្រាប់បាល់ទី៣ នៅមុនពេលបញ្ចប់តង់ទី៣។ Seferovic បានបន្ថែមគ្រាប់បាល់ទី២ នៅនាទី ទី៦៥។ ក្រុម Santa Clara បានវាយបកវិញ១គ្រាប់វិញតាមរយៈកីឡាករ Cesar ក្នុងរយៈពេល៣នាទីក្រោយមក។ លោក Filipe Vieira ប្រធានក្លិប ដែលបានបញ្ជាក់ថា លោកនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់កីឡាករទ្វេដងនោះ បានឲ្យដឹងថា៖ «យើងបានបង្កើតឲ្យមានក្រុមគ្រួសារដ៏ពិតប្រាកដមួយ សូម្បីតែសក្នុងស្ថានភាពដ៏លំបាកបំផុត»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.