v9
V9BET

ប្រធាន MMA កម្ពុជា ប្រាប់ពីចំណុចសំខាន់ ដែលអត្តពលិក ត្រូវធ្វើ ពេលចេញទៅប្រកួតនៅក្រៅប្រទេស

4 months ago​ | ដោយ V-Dr

ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាហៅកាត់ថា MMA លោក វ៉ាត់ ចំរើន បានជំរុញឲ្យកីឡាករ កីឡាការិនីកម្ពុជាមួយចំនួនដែលបាននិងកំពុងចាប់អាជីពជាអ្នកប្រយុទ្ធ MMA ឲ្យពង្រឹងទៅលើកម្រិតបច្ចេកទេសរបស់ខ្លួនបន្ថែមទៀត ដើម្បីបំពេញឲ្យបាននៅអ្វីដែលពួកគេ ត្រូវធ្វើ និងបង្ហាញឲ្យអន្តរជាតិ បានឃើញ ពេលចេញទៅប្រកួតនៅក្រៅប្រទេស។

លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «ការប្រកួតតែងតែមានចាញ់ ឈ្នះ ប៉ុន្តែសំខាន់ជាងគេនៅក្នុងការប្រកួត គឺកម្រិតបច្ចេកទេស បើកម្រិតបច្ចេកទេសយើងខ្ពស់ ទោះបីជាចាញ់ក៏សប្បាយចិត្តដែរ តែបើបច្ចេកទេសយើងទាប ពេលប្រកួតជាមួយគេ ចាញ់ដោយការមាក់ងាយ ចាញ់ដោយមានគ្រោះថ្នាក់ និងចាញ់ដោយបញ្ហា»។

បន្ថែមទៅលើនេះ ការប្រកួតប្រកបដោយក្រមសីលធម៌ ក៏ជាចំណុចសំខាន់មួយ ដែលអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន តម្រូវឲ្យកីឡាករ កីឡាការិនី MMA របស់កម្ពុជាត្រូវតែធ្វើ ដើម្បីរក្សាតម្លៃរបស់ខ្លួន នៅក្នុងការប្រកួតផងដែរ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «កាលណាបច្ចេកទេសយើងល្អ ទៅប្រកួតចាញ់ ឬឈ្នះ វាបានលើកកិត្តិយសទាំងអស់គ្នា ហើយមួយទៀត គឺក្រមសីលធម៌ មានន័យថា ទោះចាញ់ ឬឈ្នះ ក៏ដោយ ត្រូវប្រកួតដោយត្រឹមត្រូវតាមគោលការណ៍ Fair play និងតាមបទបញ្ជាការប្រកួត ព្រោះកាលណាយើងប្រកួតដោយសីលធម៌ល្អ ដោយគុណធម៌ គឺយើងទទួលបាននូវការគោរពពីអ្នកទស្សនា»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.