v9
V9BET

អ្នកគាំទ្ររបស់ Liverpool និង Spurs អំពាវនាវឲ្យម្ចាស់ឧបត្ថម្ភផ្តល់សំបុត្រក្នុង Champions League

1 month ago​ | ដោយ V-Dr

អ្នកគាំទ្ររបស់ក្រុម Liverpool និង Tottenham កំពុងតែអំពាវនាវឲ្យម្ចាស់ឧបត្ថម្ភ ឲ្យចែកសំបុត្រដើម្បីចូលរួមទស្សនាការប្រកួតក្របខ័ណ្ឌ Champions League មួយចំណែក ហេតុនេះ អ្នកគាំទ្រកាន់តែច្រើន អាចចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមអង់គ្លេសដូចគ្នាក្នុងទីក្រុងម៉ាឌ្រីដ នៅខែក្រោយនេះ។ ក្លិបទាំង២ បានទទួលសំបុត្រចំនួន ១៦៦០០សន្លឹកដូចគ្នា សម្រាប់ការប្រកួតថ្ងៃទី១ ខែមិថុនា នាកីឡដ្ឋាន Wanda Metropolitano ដែលអាចផ្ទុកអ្នកទស្សនាបានសរុបចំនួន ៦៣៥០០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រ ដែលមានន័យថា តម្រូវការពិតជាធំជាងនេះ។

សំបុត្រប្រមាណជា ២២៣០០សន្លឹក ត្រូវបានប្រគល់ទៅឲ្យគណៈកម្មការរៀបចំក្នុងប្រទេសអេស្ប៉ាញ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប និងសហព័ន្ធជាតិ ដៃគូពាណិជ្ជកម្ម និងបណ្តាញផ្សព្វផ្សាយ។ ក្រុមអ្នកគាំទ្ររបស់ Liverpool ឈ្មោះថា Spirit of Shankly (SOS) និងអ្នកគាំទ្ររបស់ក្រុម Tottenham Hotspur ឈ្មោះថា Supporters’ Trust (THST) បានស្នើឲ្យម្ចាស់ឧបត្ថម្ភ ពិចារណាទៅលើការផ្តល់សំបុត្រដល់អ្នកគាំទ្រ ដែលនឹងអវត្តមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

អ្នកគាំទ្ររបស់ក្លិបទាំង២ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា៖ «ក្រុមអ្នកគាំទ្រ Spirit of Shankly and Tottenham Hotspur Supporters’ Trust ដែលជាក្រុមអ្នកគាំទ្រឯករាជ្យដែលទទួលស្គាល់ជាផ្លូវការ កំពុងតែអំពាវនាវឲ្យម្ចាស់ឧបត្ថម្ភធំរបស់ក្របខ័ណ្ឌ UEFA Champions League ចែកសំបុត្រមួយផ្នែក ដែលពួកគេទទួលបានសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ដើម្បីផ្តល់ទៅឲ្យអ្នកគាំទ្ររបស់ក្លិបទាំង២»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.