v9
V9BET

Liverpool ចង់បង្កើតប្រវត្តិសាស្រ្តឈ្នះពានPremier LeagueខណៈMan.Cityក៏មិនបន្ធូរដៃ

1 week ago​ | ដោយ Cambosport_Admin

ហង្សក្រហម Liverpool កំពុងប្រជែងដល់ដំណាក់កាលចុងក្រោយនៃថ្ងៃបិទរដូវកាលPremier League ២០១៨-២០១៩ ដើម្បីលើកពានក្របខ័ណ្ឌ Premier League នៅថ្ងៃចុងក្រោយនេះ។សម្រាប់Liverpool ដែលជាម្ចាស់ផ្ទះត្រូវទទួលក្រុមចចកខ្មៅ Wolves ខណៈមេឃខៀវMan.City ត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះក្រុម Brighton ។

ក្រុមទាំងពីរនិងត្រូវជួបប្រកួតជាមួយសមភាគីពួកគេរៀងខ្លួន នៅថ្ងៃអាទិត្យវេលាម៉ោង៩យប់ ខណៈក្រុមហង្សក្រហម Liverpool មិនដែលឈ្នះពានលីកកំពូលនេះគិតចាប់តាំងពីឆ្នាំ ១៩៩០។វាបានក្លាយជាការប្រជែងដណ្តើមពានរង្វាន់ដ៏ប្រកៀកប្រកិតបំផុតនៅរដូវកាលនេះក្រោយពីក្រុម Manchester City បានឈ្នះការប្រកួត ១៣ លើក ហើយក្រុមហង្សក្រហម Liverpool ទទួលជ័យជម្នះចំនួន ៨ លើកជាប់ៗគ្នា ហើយ ក្រុមទាំងពីរមិនដែលចាញ់ការប្រកួតក្នុងលីកឡើយចាប់តាំងពីខែមករាមក។បច្ចុប្បន្ន Manchester City មាន៩៥ ពិន្ទុនិង Liverpool ៩៤ពិន្ទុ។

Liverpool ពិតជាត្រូវការឈ្នះក្រុម Wolves លំដាប់ទី ៧ ជាចាំបាច់និងសង្ឃឹមថាក្រុម Manchester City នឹងត្រូវបានរារាំងដោយក្រុម Brighton ដែលជាក្រុមឈរនៅលេខរៀងទី១៧ ។មុនចូលមកដល់ការប្រកួតនេះLiverpool មានទំនុកចិត្តខ្ពស់ ក្រោយពីកក់កៅអីវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះវាយបកដ៏គួរឱ្យភ្ញាក់ផ្អើលក្នុង លទ្ធផល ៤-០ លើក្រុម Barcelona កាលពីថ្ងៃអង្គារក្រោយពីចាញ់ជើងទីមួយក្នុងលទ្ធផល 3-0 ។ Liverpoolនិងត្រូវជួបTottenham នៅវគ្គផ្តាច់ព្រ័ត្រនាក្រុង Madrid នៅថ្ងៃទី ១ ខែមិថុនា២០១៩។សម្រាប់ក្រុមMan.City កំពុងសម្លឹងឃើញឪកាសឈ្នះពានក្នុងស្រុកចំនួនបី។ក្រុមរបស់លោក Pep Guardiola បានផ្តួល Chelsea ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup និងត្រូវជួបជាមួយ Watford នៅវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍ក្រោយ។

គ្រូបង្វឹក Liverpool លោក Jurgen Klopp ដែលមិនបានឈ្នះពានរង្វាន់ធំ ៗ ចាប់តាំងពីឆ្នាំ ២០១២ក្រោយជួយ Borussia Dortmund លើកពានBundesliga ២ដង និងខកខានឈ្នះពានChampion League ២ដង,Europa League ១ដង ។

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.