v9
V9BET

Bayern Munich ខកខានឈ្នះពាន Bundesliga ក្រោយមិនអាចផ្តួលRB Leipzig

2 months ago​ | ដោយ Cambosport_Admin

Bayern Munich បានខកខានឱកាសដើម្បីឈ្នះពានលីកកំពូលអាឡឺម៉ង់ Bundesliga ជាលើកទី ៧ ជាប់ៗគ្នា ក្រោយលទ្ធផលស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ RB Leipzig ក្នុងលទ្ធផល០:0។ ទោះបីជាកីឡាករ Leon Goretzka បាន រក គ្រាប់បាល់បញ្ចូលទីនៅតង់ទី ២ ប៉ុន្តែការប្រឹងប្រែងរបស់គេត្រូវបានច្រានចោលដោយ VAR ។ ក្រុមប្រជែងលីក Borussia Dortmund បានរក្សាក្តីសង្ឃឹមនៃការប្រជែងពានរង្វាន់លីកក្នុងស្រុករបស់ពួកគេក្រោយផ្តួលក្រុម Fortuna Dusseldorf ក្នុង លទ្ធផល ៣-២ ។

ក្រុម Dortmund នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Borussia Monchengladbach នៅចុងសប្តាហ៍ក្រោយខណៈដែល Bayern Munich ស្វាគមន៍ក្រុម Eintracht Frankfurt នៅកីឡាដ្ឋាន Allianz Arena ។ ការប្រកួតថ្ងៃសៅរ៍ក្រុម Stuttgart បានផ្តួល Wolfsburg ៣-0ដើម្បីបន្តងើបចេញពីតំបន់កាត់ចេញ ខណៈ ក្រុមNuremberg និង Hannover បានធ្លាក់ទៅលេងនៅក្របខ័ណ្ឌ Bundesliga ២។



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.