v9
V9BET

Messi ប្រាប់ឈ្មោះកីឡាករ ៣រូបដែល Barcelona ត្រូវលក់ចេញ

1 week ago​ | ដោយ Cambosport_Admin

កំពូលខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Barcelona មានពត៌មានបានដកស្រង់និងចុះផ្សាយថាបានស្នើដល់ក្លឹដើម្បីលក់កីឡាករ Philippe Coutinho, Ivan Rakitic និង Samuel Umtiti ចេញពីក្រុម។ បើទោះបីជារក្សាតំណែងជើងឯក La Liga រដូវកាល២០១៨-២០១៩ ក៏ដោយ ក៏ក្រុម Catalans បានរងនូវយុទ្ធនាការដ៏គួរឱ្យខកចិត្តមួយនៅក្នុងក្របខ័ណ្ឌ Champions League ក្រោយបរាជ័យចាញ់ក្រុម Liverpool ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

យោងគេហទំព័រ Daily Star តារាបាល់ទាត់អាហ្សង់ទីនបានស្នើសុំឱ្យថា្នក់ដឹកនាំក្លឹបលក់ចេញកីឡាករទាំងបីរូបដែលមានរាយនាមឈ្មោះខាងលើចេញនៅរដូវក្តៅ។ Coutinho ដែលបានចូលរួមជាមួយក្រុម Liverpool ក្នុងតម្លៃ ១៤២ លានផោនកាលពីខែមករាបានរងនូវការលំបាកយ៉ាងខ្លាំងនៅរដូវកាលទី ដំបូង ក្នុងប្រទេសអេស្ប៉ាញនិងជួបផលវិបាក ក្នុងការដណ្តើមយកជម្រើស១១នាក់ដំបូង នៅក្នុងក្រុមរបស់ក្រុមរបស់អ្នកចាត់ការទូទៅលោក Ernesto Valverde ។

ផ្ទុយទៅវិញ Rakitic ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក៏មានពត៌មានលក់ចេញដូចគ្នាក្រោយពីលេចលឺពត៌មានថាក្លឹបInter Milanរបស់អ៊ីតាលីបានដាក់សំណើរព្រមជាមួយខ្សែការពារសញ្ជាតិបារាំង Samuel Umtiti ត្រូវបានកីឡាករClement Lenglet ប្រជែងយកតំណែងរបស់គេផងដែរនោះ។

ដោយ​ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.