v9
V9BET

គាត់ជឿជាក់ខ្លាំង! Pep Guardiola ថាមិនព្រួយបារម្មណ៏ទេមុនជំនួប Brighton យប់នេះ

1 week ago​ | ដោយ Cambosport_Admin

គ្រូបង្វឹកក្រុមមេឃខៀវ Man.City លោក Pep Guardiola បាននិយាយថា លោកគ្មានព្រួយបារម្មណ៏អ្វីទាំងអស់នៅពេលដែលក្រុម Manchester City និងត្រូវជួបជាមួយ Brighton នៅថ្ងៃចុងក្រោយនៃរដូវកាលនេះជាមួយក្តីសង្ឃឹមនឹងអាចការពារតំណែងជើងឯកក្របខណ្ឌPremier League បាន ។

ក្រុមMan.City បច្ចុប្បន្នបាននាំមុខLiverpoolត្រឹមតែមួយពិន្ទុប៉ុណ្ណោះ នឹង មានឪកាសខ្ពស់ដើម្បីលើកពានប្រសិនបើពួកគេឈ្នះម្ចាស់ផ្ទះBrighton ដោយមិនខ្វល់ពីលទ្ធផលជំនួបរវាង Liverpool និងWolves ។

លោក Pep Guadiola គ្រូបង្វឹកសញ្ជាតិអេស្បាញបានប្រាប់ទូរទស្សន៏Sky Sportក្រោយមានសំនួររបស់បណ្តាញសារពត៌មានលើកឡើងពីអារម្មណ៏ពិតមុនជំនួបយប់នេះថាៈខ្ញុំសប្បាយចិត្ត ហើយគ្មានអារម្មណ៏រវើរវាយ រឺ ភ័យខ្លាចអ្វីទាំងអស់។ ខ្ញុំដូចជាក្មេងតូចម្នាក់ដែលគេងលក់ស្កប់ស្កល់ជាមួយជាមួយក្តីសុបិន្តមួយដែលខ្ញុំស្រលាញ់។

ក្រុមលេខ ២ Liverpoolនិងត្រូវទទួល Wolves នៅឯទឹកដី Anfield អាចឈ្នះពានរង្វាន់PremierLeagueដរាបណា Man City ចាញ់រឺស្មើBrighton ។

ដោយ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.