v9
V9BET

លោក Pep ថា នឹងមានការរិះគន់ជុំទិស បើ Man City មិនឈ្នះពានទេនោះ

4 months ago​ | ដោយ V-Dr

លោក Pep Guardiola បានបញ្ជាក់ថា ក្រុម Manchester City ត្រូវតែឈ្នះពានក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ បើមិនអ៊ីចឹងទេ នឹងត្រូវរងនូវការរិះគន់គ្រប់ទិសទី។ ក្រុម Man City និងក្រុម Liverpool កំពុងតែស្ថិតក្នុងការប្រជែងដណ្តើមពានដ៏ស្វិតស្វាញ រហូតដល់ការប្រកួតចុងក្រោយនៃរដូវកាលនេះ ដោយពួកគេដេញតាមពីក្រោយគ្នាតែ១ពិន្ទុប៉ុណ្ណោះ។

ការប្រជែងនេះ នឹងត្រូវកាត់សេចក្តីនៅថ្ងៃអាទិត្យ ខណៈដែលក្រុមរបស់លោក Guardiola នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Brighton ដោយដឹងថា ការដណ្តើមបានជ័យជម្នះ នឹងធ្វើឲ្យពួកគេការពារពានរង្វាន់របស់ខ្លួនយ៉ាងជោគជ័យ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការមិនអាចដណ្តើមបានជ័យជម្នះ នឹងជួយឲ្យក្រុម Liverpool លើកពាន តាមរយៈការផ្តួលក្រុម Wolves នៅកីឡដ្ឋាន Anfield។ ក្រុមទាំង២ បានបង្ហាញពីសញ្ញានៃទម្រង់លេងដ៏គួរឲ្យកត់សម្គាល់ ខណៈដែល Man City បានបាត់បង់ត្រឹមតែ១៦ពិន្ទុប៉ុណ្ណោះក្នុងរដូវកាលមកទល់ពេលនេះ ដោយឈ្នះការប្រកួត១៣លើកជាប់ៗគ្នាក្នុងក្របខ័ណ្ឌលីក និងនាំមុខ១ពិន្ទុលើក្រុម Liverpool ក្នុងពេលនៅសល់ត្រឹមតែ១ប្រកួតទៀត។

លោក Guardiola បានបញ្ជាក់ថា ការរិះគន់យ៉ាងខ្លាំង ដែលបានកើតឡើងលើក្រុម Barcelona ក្រោយពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ នៅលើទឹកដីក្រុម Liverpool កាលពីថ្ងៃអង្គារ គឺជាភ័ស្តុតាងបង្ហាញថា ក្រុមដែលទទួលជោគជ័យបំផុត មិនស៊ាំទៅនឹងភាពជូរចត់ឡើយ ប្រសិនបើពួកគេភ្លាត់ស្នៀតនោះ។ អ្នកចាត់ការទូទៅរបស់ក្រុម Man City រូបនេះ បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមុនពេលប្រកួតរបស់លោក កាលពីថ្ងៃសុក្រថា៖ «ខ្ញុំមិនផ្លាស់ប្តូរគំនិតរបស់ខ្ញុំលើអ្វីដែលយើងបានធ្វើនៅរដូវកាលនេះឡើយ ប៉ុន្តែ ដើម្បីទទួលបានការកោតសរសើរបន្ថែមទៀត អ្នកត្រូវតែឈ្នះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.