v9
V9BET

មុនប៉ះគ្នា គ្រូវិសាខា សរសើរក្រុមបឹងកេត ប៉ុន្តែខេត្តកំពង់ចាម នឹងកាត់តែរងគ្រោះ

4 months ago​ | ដោយ V-Dr

គ្រូបង្វឹកក្រុមវិសាខា លោក ហុក សុជីវ័ន បានសរសើរទៅដល់ក្រុមបឹងកេត នឹងបានចាត់ទុកក្រុមនេះថា ជាក្រុមខ្លាំង សម្បូរទៅដោយធនធានកីឡាករល្អៗ មុនពេលក្រុមទាំង២ ត្រូវប្រឈមមុខដាក់គ្នា ក្នុងការដណ្តើមយក៣ពិន្ទុ សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ប៉ុន្តែក្រុមខេត្តកំពង់ចាម អាចនឹងរងគ្រោះកាន់តែធ្ងន់ ខណៈពួកគេត្រូវជួបក្រុមកំពុងឈរនៅកំពូលតារាងនោះ។

ក្រុមវិសាខា នឹងបើកទ្វារកីឡដ្ឋានវិសាខា ដើម្បីស្វាគមន៍ក្រុមបឹងកេត នៅល្ងាចថ្ងៃសៅរ៍នេះ ហើយលោក ហុក សុជីវ័ន ដែលជាគ្រូបង្វឹក បានបង្ហើបថា លោកបានត្រៀមជាពិសេសសម្រាប់ជួបក្រុមបឹងកេត លើកនេះ ប៉ុន្តែលោកនៅតែសម្តែងការបារម្ភ សម្រាប់ការដណ្តើម៣ពិន្ទុលើកនេះ។

លោក ហុក សុជីវ័ន បាននិយាយថា៖ «យើងបានដឹងហើយថា បឹងកេត សប្បូរទៅដោយកីឡាករមានបទពិសោធច្រើន ដែលពួកគេ ធ្លាប់ឆ្លងកាត់ទាំងការប្រកួតលីកក្នុងស្រុក និងប្រកួត AFC Cup ហើយបឹងកេត ក៏សម្បូរទៅដោយធនធានយុវជនផងដែរ ពិសេសបឹងកេត ជាក្រុមដែលមានកីឡាករបរទេសកម្រិតកំពូល នៅក្នុងស្រុកខ្មែរយើងផងដែរ ព្រោះបើវាស់វែងពីកម្រិតសមត្ថភាពកីឡាករបរទេសនៅស្រុកខ្មែរ អត់ទាន់មានក្រុមណា នៅលើគាត់ឡើយ»។

បើទោះបីជា លោក ហុក សុជីវ័ន បានពោលពាក្យបែបសរសើរបែបនេះ ប៉ុន្តែលោកនឹងប្រឹងប្រែងយកក្រុមបឹងកេត ផងដែរ ព្រោះក្រុមណាឈ្នះ និងអាចបន្តឈរនៅតំបន់កំពូលតារាង (Top4) តែក្រុមចាញ់ អាចនឹងធ្លាក់ទៅឈរនៅលេខ៥ ឬលេខ៦ ខណៈពេលនេះ វិសាខា ឈរនៅលេខ៣ និងបឹងកេត ឈរនៅលេខ៤ ដោយមាន១៣ពិន្ទុស្មើគ្នា។

ចំណែកក្រុមណាហ្គាវើល ដែលកំពុងឈរនៅលេខ២ មាន១៥ពិន្ទុ ត្រូវបានគេមើលឃើញថា អាចនឹងដណ្តើមបាន៣ពិន្ទុពីក្រុមប្រើប្រាស់កីឡាករខ្មែរសុទ្ធ អគ្គិសនីកម្ពុជា ប៉ុន្តែបើទោះបីជា ណាហ្គាវើល ឈ្នះក៏ពួកគេមិនអាចដណ្តើមតំបន់កំពូលតារាងពីក្រុមព្រះខ័នរាជស្វាយរៀង បាននោះដែរ ព្រោះលោកនេះស្វាយរៀង ត្រូវជួបក្រុមខេត្តកំពង់ចាម ដែលទើបចាញ់ក្រុមវិសាខា ១៤-០។

បន្ថែមលើនេះ ការផ្លាស់ប្តូរទីលានប្រកួត ពីវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេម៉ត់ ក្នុងខេត្តកំពង់ចាម មកធ្វើនៅកីឡដ្ឋានអេអ៊ីយូស្ពតផាក របស់ក្លិបអាស៊ីអឺរ៉ុប ស្ថិតនៅភ្នំពេញ ដោយសារបញ្ហាទឹកភ្លៀវ វានឹងធ្វើឲ្យក្រុមស្វាយរៀង កាន់តែងាយស្រួល ក្នុងការលេង នឹងរកគ្រាប់ឲ្យបានច្រើន ទៅតាមមហិច្ចតារបស់ខ្លួន ដើម្បីធ្វើឲ្យកាន់តែមានភាពរឹងមាំ ក្នុងការរក្សាទីតាំងកំពូលតារាងរបស់ខ្លួន៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.