v9
V9BET

Jan Vertonghen អាចនឹងអវត្តមានវគ្គផ្តាច់ព្រ័ត្រ Champion League ដោយសារបួស

2 months ago​ | ដោយ V-Dr

កីឡាករ Jan Vertonghen កំពុងតែស្ថិតនៅក្នុងមន្ទិលសង្ស័យយ៉ាងខ្លាំងសម្រាប់ត្រៀមចូលរូមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីរូបគេត្រូវបានឃើបណ្តាញសារពត៌មានផ្តិតយករូបភាពចាកចេញពី កីឡាដ្ឋាន Johan Cruyff Arena ដោយពាក់ស្បែកជើងសុវត្ថិភាពការពារជើងខាងស្តាំនៅយប់ថ្ងៃព្រហស្បត្ត៏(ម៉ោងនៅក្នុងប្រទេសកម្ពុជា)។

ខ្សែការពារអន្តរជាតិបែលហ្សិករូបនេះបានចូលលេង ៩០នាទីពេញខណៈក្រុមភ្ញៀវ Tottenham បានវាយបកវិញសម្រាប់ការប្រកួតជើងទី២ដើម្បីទទួលជ័យជម្នះដ៏គួរឱ្យកត់សម្គាល់ប្រឆាំងនឹងក្រុមម្ចាស់ផ្ទះ Ajax ក្នុងលទ្ធផលសរុបទាំងពីរជើងគឺស្មើគ្នា ៣:៣ ប៉ុន្តែ Tottenham មានគ្រាប់បាល់ស៊ុតចូលក្រៅដីច្រើនជាង ដែលជាមូលហេតុនាំអោយពួកគេកក់កៅអីសម្រាប់ការប្រកួតនៅថ្ងៃទី១ ខែមិថុនាក្នុងទីក្រុងម៉ាឌ្រីតដើម្បីជួបជាមួយក្រុម ប្រជែងលីកគឺហង្សក្រហម Liverpool ដែលបានទម្លាក់ជើងខ្លាំង Barcelona កាលពីថ្ងៃពុធ។

យោងប្រភព HLN បានចុះផ្សាយថាៈ កីឡាករអន្តរជាតិប៊ែលហ្ស៊ិកបានប្រញាប់ចាកចេញពីកីឡាដ្ឋានដោយមិនបានចូលរួមអបអរសារទរជ័យជំនះដ៏ល្អនេះជាមួយមិត្តរួមក្រុមសម្រាប់អ្នកគាំទ្រនៅលើទីលានក្រោយបញ្ចប់ការប្រកួត និងបានឡើងជិះរថយន្តក្រុងរបស់ក្លឹបជាមួយនឹងស្បែកជើងការពារនៅលើជើងស្តាំ។ ក្រុម Tottenham កំពុងរងចាំតាមដានលទ្ធផលវេជ្ជសាស្រ្តលើរបួសកជើង កីឡាកររូបនេះនឹងត្រូវធ្វើការស្កេនមុនពេលពួកគេធ្វើអត្ថាធិប្បាយអំពីផលប៉ះពាល់ នៃបញ្ហាប្រឈមមួយនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Dailymail



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.