v9
V9BET

ក្រសួងអប់រំ ទទួលស្គាល់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ជាផ្លូវការ

2 months ago​ | ដោយ V-Dr

នៅទីបំផុត ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ជាផ្លូវការហើយ ហើយការទទួលស្គាល់នេះ គឺធ្វើឡើងតបទៅតាមសំណើរបស់សហព័ន្ធមួយនេះ ដែលបានដាក់ជូនទៅឲ្យកាន់ក្រសួងអប់រំ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា លេខ៥៨៥ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ដែលមានការចុះហត្ថលេខាទទួលស្គាល់ដោយលោកបណ្ឌិតភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានោះ បានបញ្ជាក់ថា៖«ក្រសួងអប់រំ បានសម្រេចទទួលស្គាល់ និងអនុញ្ញាតឲ្យគណៈកម្មធិការប្រតិបត្តិសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បំពេញភារកិច្ច សម្រាប់អាណត្តិទី២ ឆ្នាំ២០១៨-២០២២»។

ការសម្រេចទទួលស្គាល់ជាផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡានេះ វាកាន់តែធ្វើឲ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលបានបង្កើតឡើង កាលពីចុងឆ្នាំ២០១៤ និងក្រុមកីឡាករ កីឡាការិនីរបស់ខ្លួន មានទំនុកចិត្ត និងមានភាពកក់ក្តៅ ក្នុងការខំប្រឹងអភិវឌ្ឍកីឡាករ Esport ឲ្យកាន់តែរីកចម្រើន និងពង្រឹងសមត្ថភាពឲ្យបានកាន់តែខ្លាំង ដើម្បីចូលរួមប្រជែងរកមេដាយជូនជាតិ សម្រាប់ការចូលរួមជាលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.