v9
V9BET

Erik Ten Hag: បាល់ទាត់ស្រស់ថ្លាណាស់ ហើយវាក៏អាចក្លាយជារឿងឃោឃៅពន់ពេកដែរ

5 months ago​ | ដោយ V-Dr

បាល់ទាត់មានភាពស្រស់ថ្លាស្អាតខ្លាំងណាស់ហើយប៉ុន្តែវាក៏ក្លាយជារឿងដ៏ឃោរឃៅណាស់ដែរ ដែលនេះជាសម្តីអ្នកចាត់ការក្រុម Ajax លោក Erik Ten Hag បានប្រាប់បណ្តាញសារពត៌មាន ប៉ុន្តែអ្នកចាត់ការទូទៅអន្តរជាតិហូឡង់រូបនេះសម្តែងនៅ មានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមរបស់លោកបើទោះបីជាការរងបរាជ័យការប្រកួតជើងទី ២ របស់ពួកគេជាមួយ Tottenham ក៏ដោយ។អ្នកចាត់ការទូទៅក្រុម Ajax លោក Erik Ten Hag បានបញ្ជាក់ថាក្រុមរបស់លោកសមនឹងទទួលបានការកោតសរសើរ យ៉ាងខ្លាំងហើយខ្ញុំមានមោទនភាពបើទោះបីការបរាជ័យក្នុងតង់ទី២ របស់ពួកគេទៅលើក្រុមភ្ញៀវ Tottenham ដែលធ្វើឱ្យពួកគេខកខានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League។

ក្រុមហុល្លង់បានសម្លឹងឃើញឪកាសនៃការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេ នៅក្នុងការប្រកួតកីឡាបាល់ទាត់វគ្គផ្តាច់ព្រ័ត្រទ្វីបអឺរ៉ុបក្រោយខកខានចាប់តាំងពីឆ្នាំ ១៩៩៦ នៅពេលដែលពួកគេបាននាំមុខ ៣ ទល់នឹង 0 ហើយក្រុមកីឡាករវ័យក្មេងរបស់ម្ចាស់ផ្ទះ Ajax មានទំនុកចិត្តក្នុងការបន្តយុទ្ធនាការដ៏មិនគួរឱ្យជឿរបស់ពួកគេបន្ទាប់ ពីគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Matthijs de Ligt និង Hakim Ziyech (ការប្រកួតជើងទី១ ក្រុម Ajax នាំមុខ Spur ១ សូន្យនិងបន្តនាំមុខ ២ សូន្យការប្រកួតតង់ទី១ ជើងទី២) នៅវគ្គពាក់កណ្តាលនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធ។​ ប៉ុន្តែ Lucas Moura បានវាយបកស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងតង់ទី២ និងបន្ថែមគ្រាប់បាល់ជ័យជំនះ១គ្រាប់ទៀតនៅនាទីទី៩០ នៅឯកីឡាដ្ឋាន Johann Cruyff Arena។

Ajax បានបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល នៃការប្រកួតនៅរដូវកាលនេះដោយបានទម្លាក់ក្រុមការពារតំណែង ជើងឯក Real Madrid និងបន្តទំលាក់ Juventus ដើម្បីត្រួសត្រាយផ្លូវមកកាន់ វគ្គ ៤ ក្រុមចុងក្រោយនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Dailymail



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.