v9
V9BET

គាត់ស្ទើរមិនជឿនិងភ្នែក! Klopp និយាយថាខ្ញុំមិនដឹងសោះពួកគេធ្វើបាន

5 months ago​ | ដោយ V-Dr

លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បាននិយាយថា: ក្រុមរបស់លោកគ្របដណ្តប់ការប្រកួតបានល្អ ហើយរូបលោកក៏មានក្តីរំភើបពេលឃើញកីឡាកររំភើប និងស្រក់ទឹកភ្នែកបន្ទាប់ពីពួកគេបានទទួលជ័យជំនះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខ័ណ្ឌ Champions League ក្រោយផ្តួល Barcelona ៤-៣ សរុបការប្រកួតទាំង២ជើងកន្លងមក។ ក្រោយបរាជ័យចាញ់ការប្រកួតជើងទីមួយ ៣-០ ក្រុមរបស់គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះគឺកីឡាករ Georginio Wijnaldum និងកីឡាករ Divock Origi បានរកគ្រាប់បាល់ដ៏អស្ចារ្យម្នាក់២គ្រាប់នាកីឡាដ្ឋាន Anfield ដើម្បីអោយក្រុមកក់កៅអីវគ្គផ្តាច់ព្រ័ត្រដែលនិងត្រូវជួបជាមួយក្រុម Ajax ឬ Tottenham ខណៈដែលពួកគេនិងត្រូវប្រកួតគ្នានៅវេលាថ្ងៃ៩ ឧសភា ២០១៩ ស្អែកនៅម៉ោង ២ទាបភ្លឺ។

លោក Klopp បានផ្តល់បទសម្ភាសន៏ដល់ BTSport និងត្រូវបាន BBC ដកស្រង់ក្រោយការប្រកួតថាៈ ប្រសិនបើខ្ញុំត្រូវពណ៌នាពីអារម្មណ៏របស់ក្លឹបនៅពេលនេះវាជាអ្វីដែលធំធេងបំផុតបេះដូង។ការប្រកួតពិតជាលំបាកណាស់ ហើយខ្ញុំស្ទើរតែមិនជឿថាក្រុមធ្វើបាន(Cleansheet)មិនអោយគូបដិបក្សស៊ុតបញ្ចូលទីយើងបាន។ យើងពិតជាមានអារម្មណ៍ថាយើងត្រូវត្រឡប់ទៅដូចកាលពីឆ្នាំមុនវិញ ប៉ុន្តែមិនអាចទៅរួច។ ឥឡូវនេះយើងទទួលបានឱកាសមួយទៀតហើយយើងនឹងបន្តស្វែងយល់ ការពិតនោះ។

Klopp បានឈ្នះពានរង្វាន់ Bundesliga ពីរដងនិងពានរង្វាន់ German Cup ជាមួយ Borussia Dortmund ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១២ បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Europa League និងពាន German Cup ២ លើកនិងវគ្គផ្តាច់ព្រ័ត្រ Carabao Cup ១លើក ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.