v9
V9BET

ជាថ្មីម្តងទៀត! Oumane Demble រងរបួសសរសៃពួរជាលើកទី៣ ក្រោយផ្ទេរមក Barcelona

4 months ago​ | ដោយ V-Dr

Barcelona បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណ៏បញ្ជាក់ថាកីឡាករ Ousmane Dembele បានរងរបួសសរសៃពួរ ក្នុងកំឡុងការប្រកួតតង់ទី២ នៃលទ្ធផលការបរាជ័យចាញ់ក្រុមម្ចាស់ផ្ទះ Celta Vigoក្នុងលទ្ធផល ២-០។

ប្រសិនបើវាធ្ងន់ធ្ងរក្រោយលទ្ធផលធ្វើតេស្តគាត់នឹងត្រូវឈប់សម្រាកសម្រាប់ការប្រកួតទាំងអស់ដែលនៅសល់នៃរដូវកាលនេះរួមទំាងការប្រកួតដ៏សំខាន់គឺ Copa del Rey និង Champions League។ វាគឺជាការរងរបួសដដែលលើកទី៣(Harm String)របស់ខ្សែប្រយុទ្ធស្លាបអន្តរជាតិបារាំងនៅរដូវកាលនេះ និងជាប្រធានបទដែលត្រូវលើកយកមកនិយាយចាប់តាំងពីគាត់បានចុះហត្ថលេខាផ្ទេរពីក្រុម Dormund មកចូលរួមជាមួយ Barcelona នៅរដូវក្តៅឆ្នាំ២០១៧​ ជាមួយនិងតម្លៃខ្លួនប្រមាណ ១៤៧លានយូរ៉ូដើម្បី ជំនួសការចាកចេញរបស់ Neymar ទៅកាន់ក្លឹប PSG។

Dembele រកបានគ្រាប់បាល់បញ្ចូលទី ១៥គ្រាប់ហើយសម្រាប់ក្រុមអ្នកមានបុណ្យ Barcelona និងរួមចំណែកជួយក្រុម ឈ្នះពានក្របខណ្ឌLa Liga (២០១៨-២០១៩)នេះ។

កែសម្រួលដោយ៖ Sport-English



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.