v9
V9BET

Salah អាចនឹងអវត្តមានពេលប្រកួតជាមួយក្រុម Barcelona និងក្រុម Wolves ក្រោយប៉ះទង្គិចជាមួយអ្នកចាំទីNewcastle

2 months ago​ | ដោយ V-Dr

Mohamed Salah កំពុងតែឆ្លងកាត់ការធ្វើតេស្តដើម្បីកំណត់ថាតើគាត់រងនូវការប៉ះទង្គិចខ្លាំងរឺអត់?កំលុងពេលទទួលជ័យជម្នះ លើក្រុម Newcastle ក្នុងលទ្ធផល៣:២កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ ខ្សែប្រយុទ្ធ Liverpool ជួបហេតុការណ៏រងរបួសត្រង់ក្បាលនេះគឺជាក្តីបារម្មណ៏មួយសម្រាប់រូបគេអាចនិងខកខានការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League ប្រឆាំងនឹងក្រុម Barcelona នៅថ្ងៃអង្គារនេះខណៈដែលក្លិបកំពុងរងចាំលទ្ធផលនៃ ការធ្វើតេស្តនេះដោយអន្ទះសារបំផុត។

យោងគេហទំព័រ Daily Mail Sport បានចុះផ្សាយថាៈ Salah បានបោះទង្គិចគ្នាជាមួយអ្នកចាំទី Martin Dubravka របស់ក្រុម Newcastle ក្នុងអំឡុងពេល ប្រកួត ហើយត្រូវ សែងចេញពីទី លានប្រកួតដើម្បី ទទួលការព្យាបាល។ យ៉ាងណាមិញ Salah បានជិះយន្ដហោះត្រលប់ទៅកាន់ Liverpool ជាមួយនឹងមិត្តរូមក្រុម ហើយបានចំណាយពេលមួយយប់សម្រាកនៅផ្ទះ។

ប្រសិនលទ្ធផលវិជ្ជមានខ្សែប្រយុទ្ធអន្តរជាតិអេហ្សីបរូបនេះនឹងខកខានការប្រកួតជាមួយក្រុម Barcelona និងបន្តមិនអាចហ្វឹកហាត់រហូតដល់ថ្ងៃសៅរ៍។ ហើយអ្វីដែលសំខាន់បំផុតចុងក្រោយនោះគឺ Salah អាចនិងអវត្តមានការប្រកួតចុងក្រោយរបស់ Liverpool ទល់និងក្រុម Wolves នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Metro



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.