v9
V9BET

Liverpool ដាក់​ការ​ជឿជាក់​លើ​វី​រ​បុរស​ថ្មី ដោយ​គ្មាន Salah ពេល​ប៉ះ Barca រាត្រី​នេះ

5 months ago​ | ដោយ Cambosport_Admin

ក្រុម​ Liverpool ​​ដាក់​ការ​ជឿជាក់​លើ​វី​របុរស​ថ្មី ដើម្បី​លុប​ចោល​គ្រាប់​បាល់​ដេញ​តាមពីក្រោយ ៣-០ ពី​​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ នៅពេល​ប្រកួត​​ជាមួយ​នឹងក្រុម Barcelona នៅ​រាត្រី​នេះ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ខ្សែ​ការពារ Trent Alexander-Arnold ក្រោយពី​ខ្សែ​​ប្រយុទ្ធ Mohamed Salah នឹង​ត្រូវ​អវត្តមាន​ដោយ​សារ​តែ​បញ្ហា​របួស​។

ខ្សែ​ប្រយុទ្ធ Roberto Firmino ក៏​នឹង​ត្រូវ​អវត្តមាន​ផងដែរ ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម​ម្ចាស់​ជើង​ឯក​​អេ​ស្ប៉ាញ​មួយ​នេះ ដោយ​ទុក​ឲ្យ​លោក Jurgen Klopp ត្រូវ​អវត្ត​​មាន​តារាឆ្នើម​២​នាក់​ក្នុង​ចំណោម​តារា​ឆ្នើម​ដ៏សំខាន់​របស់​លោក ក្នុង​​ដំណាក់​កាល​ប្រជែង​ដ៏សំខាន់​របស់​ខ្លួន​។ ខ្សែ​ការ​ពារ Alexander-Arnold បាន​ឲ្យ​ដឹង​ថា៖ «ពិត​ណាស់ យើង​​អវត្ត​មាន​ខ្សែ​ប្រយុទ្ធ​២នាក់​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ដ៏សំខាន់​បំផុត​របស់​យើង ប៉ុន្តែ វា​ក៏​ផ្តល់​ឱកាស​មួយ​សម្រាប់​កីឡាការ​ផ្សេង​ទៀត​ក្នុង​ការ​ចូល​ជំនួស​ផងដែរ ដើម្បី​បង្ហាញពី​សមត្ថភាព​របស់​ពួក​គេ និង​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​វីរ​បុរស​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ប្រសិន​បើ​យើង​ពិត​ជា​បាន​លុប​ចោល​គ្រាប់​បាល់​តាម​ពីក្រោយ​នៅ​ថ្ងៃ​ស្អែក​នេះ បន្ទាប់​មក នរ​ណាក៏ដោយ​ដែល​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី ឈ្មោះ​របស់​ពួកគេ នឹង​តែង​តែ​ត្រូវ​បាន​​ចង​ចាំ ពីព្រោះ​ខ្ញុំ​ប្រាកដ​ចិត្ត​ថា វា​នឹង​​មាន​កីឡាករ​ម្នាក់ នៅ​រាត្រី​ដ៏ពិសេស​នោះ​»​។ Salah ត្រូវ​តែ​បាន​សែង​ចេញ អំឡុង​ពេលក្រុម Liverpool បាន​​យកឈ្នះ​លើក្រុម Newcastle ៣-២ កាលពីថ្ងៃ​សៅរ៍ ដើម្បី​រក្សា​ក្តីសង្ឃឹម​ក្នុង​ការ​ប្រជែង​ពាន Premier League ជាលើក​ទី​១​ក្នុង​រយៈពេល​២៩​ឆ្នាំ ក្រោយពី​​បាន​ប៉ះ​ទង្គិច​ជា​មួយ​នឹង​​អ្នក​ចាំ​ទី Martin Dubravka​​។ លោក Klopp បាន​និយាយ​​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ កាលពីថ្ងៃ​ចន្ទ​ថា៖ «វា​ជា​ការ​សន្លប់​ដែលមានន័យ​ថា រូប​គេ​នឹង​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​លេង​​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ worldsoccertalk



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.