v9
V9BET

Mario Balotelli ពន្យល់លំអិតប្រាប់មូលហេតុ Lionel Messi ល្អជាង Cristiano Ronaldo

5 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលី Mario Balotelli បានពន្យល់ពីមូលហេតុដែលរូបគេយល់ឃើញថាខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Barcelona ល្អជាងកីឡាករ Cristiano Ronaldo របស់ Juventus ។Balotelli បានបង្កើតភាពរំជើបរំជួលមួយនៅថ្ងៃបន្ទាប់លើបណ្តាញទំនាក់ទំនងសង្គម Instagram លើកសរសើរ Messi និងរិះគន់ Ronaldo ក្រោយរូបគេ(Messi)ស៊ុតបាន២គ្រាប់ជួយ Barcelona ទទួលជ័យជម្នះ ៣-0 ការប្រកួតជើងទី១ លើក្រុម Liverpool ក្នុង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ្ឌ UEFA Champions League ។

អតីតខ្សែប្រយុទ្ធ Man.City, Liverpool, AC.Milan និង Nice បច្ចុប្បន្នកំពុងលេងអោយក្រុម Marseille បានសរសេរយ៉ាងដូច្នេះនិងត្រូវបានដកស្រង់ពី Football Italia ថាៈ Messi គឺជាអម្ភូតហេតុដ៏អស្ចារ្យ។ សម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់សូមកុំប្រៀបធៀបគាត់ទៅនិង CR៧ទៀតអី។ Messi ពិតជាដូចទៅហ្នឹងសត្វពពែ(GOAT) ប៉ុន្តែប្រសិនបើយើងនិយាយអំពីស្ថិតិកំរិតខ្ពស់ក្នុងការរកគ្រាប់បាល់គឺពួកគេដូចគ្នា។ នៅក្នុងនាមជាកីឡាករម្នាក់ដែលធ្លាប់លេងជាមួយប្រឆាំងជាមួយអ្នកទាំងពីរខ្ញុំអាចនិយាយបានថានៅក្នុងគំនិតរបស់ខ្ញុំ Messi មានភាពលេចធ្លោជាង។ រវាង Ronaldo និង Messi ពួកគេគឺជាអម្ភូពហេតុប៉ុន្តែប្រសិនបើគ្មាន Messi នោះទេ Ronaldo នឹងក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។ ខ្ញុំមានការគោរពច្រើនណាស់សម្រាប់គាត់(Messi)ពីរបៀបហ្វឹកហាត់ និងបច្ចេកទេសបណ្តើរនិងគ្រប់គ្រងបាល់។

ទោះបីជាយ៉ាងនេះក្តីមានអ្នកគាំទ្រដទៃទឿតមិនយល់ពីអ្វីដែលខ្ញុំកំពុងនិយាយ អ្វីនោះទេ ប៉ុន្តែ យើងកំពុងនិយាយអំពីកីឡាករល្អ ៗ ពីរនាក់នៅក្នុងពិភពលោក។យ៉ាងណាមិញ Balotelli បាននិយាយដល់ Ronaldo ថា: គាត់បានប៉ះបាល់ចំនួនបីលើកប្រឆាំងនឹងក្រុម Atletico និងស៊ុតបញ្ចូលទីបីគ្រាប់ជាក់ស្តែងនោះជាការខិតខំរបស់គាត់។

លើកយករឿងអធិរាជបាល់ទាត់ល្បីល្បាញបំផុតក្នុងពិភពបាល់ទាត់ Balottelli បានពន្យល់និងប្រៀបធៀបខ្លីដល់អតីតកីឡាករអស្ចារ្យក្នុងប្រវត្តិសាស្រ្ត២រូបគឺៈ Maradona និង Pele ថាៈ Pele រកបានគ្រាប់បាល់ច្រើនជាង Maradona ប៉ុន្តែនៅពេល Maradona ប៉ះបាល់គាត់ពិតជាធ្វើរឿងផ្សេងមួយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.