v9
V9BET

លោក Klopp ជំរុញឲ្យ Liverpool ស្តារមុខមាត់លើទឹកដី Newcastle

5 months ago​ | ដោយ V-Dr

ក្រុម Liverpool មិនមានពេលក្នុងការសោកសៅ ឬសោកស្តាយចំពោះការរងបរាជ័យរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Barcelona ឡើយ ខណៈដែលពួកគេត្រូវព្យាយាមការពារកុំឲ្យរដូវកាលរបស់ពួកគេកាន់តែលិចលុង ដោយការមិនឈ្នះពានមួយសោះ។

ក្រោយពីបានរងបរាជ័យយ៉ាងចាស់ដៃដោយសារតែគ្រាប់បាល់របស់ Lionel Messi នាកីឡដ្ឋាន Camp Nou ក្នុងពេលចាញ់ក្រុម Barcelona ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមរបស់លោក Jurgen Klopp ត្រូវតែព្យាយាមបង្ហាញពីភាពខ្លាំងវិញក្នុងពេលប្រកួតជាមួយនឹងក្រុម Newcastle ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នេះ។ បើទោះបីបានបង្កើតកំណត់ត្រារួចជាស្រេចតាមរយៈការរកបាន៩១ពិន្ទុ ខណៈដែលនៅសល់២ប្រកួតក៏ដោយ ប៉ុន្តែ ការរងបរាជ័យនៅលើទឹកដីក្រុម Newcastle សម្រាប់ក្រុម Liverpool នឹងធ្វើឲ្យក្រុម Manchester City មានឱកាសការពារពានយ៉ាងជោគជ័យលើទឹកដីខ្លួនឯង ពេលប្រកួតជាមួយនឹងក្រុម Leicester នៅថ្ងៃចន្ទ។

ក្រោយពីការរងបរាជ័យនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ លោក Klopp ថា៖ «ពួកគេមិនត្រូវគិតអំពីការប្រកួតបន្ទាប់ជាមួយនឹងក្រុម Barcelona ឡើយ ដោយពេលនេះ ពួកគេត្រូវលេងជាមួយនឹងក្រុម Newcastle»។ លោកបានបន្ថែមទៀតថា៖ «នោះគឺជាការផ្តោតអារម្មណ៍ទាំងស្រុងរបស់យើង។ យើងនឹងត្រូវធ្វើដំណើរទៅកាន់សណ្ឋាគារ ដេកលក់ឲ្យស្រួល ភ្ញាក់ពីព្រឹក ធ្វើដំណើរទៅផ្ទះវិញ ហើយបន្ទាប់មក ត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយនឹងក្រុម Newcastle។ មិនថា មានអ្វីកើតឡើងក៏ដោយ ខ្ញុំនៅតែមានមោទនភាពចំពោះកីឡាករទាំងនេះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.