v9
V9BET

ស្រាបៀរ ABC Extra Stout ប្រកាសបើកកម្មវិធី ABC Lions of Fashion

3 weeks ago​ | ដោយ V-Dr

រាជធានីភ្នំពេញ៖ ថ្ងៃទី 1 ខែឧសភា ឆ្នាំ 2019 – ABC Extra Stout បានប្រកាសបើកកម្មវិធី ABC Lions of Fashion នៅហាង The K’s Lounge Bar នៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2019 ។ ABC Lions of Fashion គឺជាសកម្មភាពបង្ហាញម៉ូតជាច្រើនរួមទាំងការប្រកួតប្រជែងសម្រាប់អ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូត កម្មវិធីបង្ហាញម៉ូត និងកម្មវិធីរាត្រីសមោសរបង្ហាញម៉ូដពិសេស។ យោងតាមលោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ABC Extra Stout បានឱ្យដឹងថា ” ABC Extra Stout ដែលជាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់លេខ ១ នៅកម្ពុជានឹងដើរតួនាទីជាអ្នកប្រមូលផ្តុំអ្នកបង្ហាញម៉ូតទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អ្នកច្នៃម៉ូត និងតារាបង្ហាញម៉ូតល្បីៗមួយចំនួន។

កម្មវិធី ABC Lions of Fashion ដែលសហការជាមួយទស្សនាវដ្តី សូវរីន ដែលជាទស្សនាវដ្តីម៉ូដឈានមុខគេនៅក្នុងប្រទេសកម្ពុជា និង Arise Modeling Agency នឹងពាំនាំអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដ៏ជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា ដែលជាតារាតំណាងម៉ូតសម្លៀកបំពាក់នៅកម្ពុជា ព្រមទាំងណែនាំអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតវ័យក្មេង ដែលអាចក្លាយជាតារាតំណាងម៉ូតសម្លៀកបំពាក់នៅថ្ងៃណាមួយ។ ABC Extra Stout អបអរសាទរឧត្តមភាពដ៏ល្អឯក និងមានគោលបំណងគាំទ្រ ទទួលស្គាល់និងជំរុញលើកទឹកចិត្តតារាតំណាងពេលបច្ចុប្បន្ននិងនាពេលអនាគត។

នៅថ្ងៃនេះមានកម្មវិធីជាច្រើននឹងចាប់ផ្តើមជំរុញឲ្យមានការចូលរួមពីសំណាក់អ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូត ដែលបន្តធ្វើឡើងរហូតដល់ច្រើនខែជាបន្តបន្ទាប់។ សូមចុច Like លើទំព័រហ្វេសប៊ុករបស់ ABC Extra Stout Cambodia ដើម្បីតាមដានព្រឹត្តិការណ៍ដែលគ្រោងនឹងរៀបចំធ្វើឡើង។

សូមណែនាំពីកម្មវិធីប្រកួតសម្រាប់អ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូត

ដំណើរឆ្ពោះរកកម្មវិធី ABC Lions of Fashion សម្រាប់អ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដែលមានទេពកោសល្យ

នៅក្នុងកម្មវិធីប្រកួត ABC Lions of Fashion សម្រាប់អ្នកច្នៃម៉ូត នឹងធ្វើការជ្រើសរើសអ្នកច្នៃម៉ូតចំនួន 10 នាក់ដែលបង្ហាញខ្លួននៅក្នុងវីដេអូឃ្លីបនៅលើហ្វេសប៊ុក នឹងចូលរួមប្រកួតប្រជែងច្នៃម៉ូត។ ការច្នៃម៉ូតរបស់ពួកគេនឹងត្រូវបានបង្ហាញនៅលើទំព័រទស្សនាវដ្តី សូវរីន។ អ្នកទទួលជ័យលាភីជើងឯកនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ដើម្បីគាំទ្រឧបត្ថម្ភពួកគេនៅពេលដែលពួកគេចាប់អាជីពច្នៃម៉ូដ ទទួលបានរង្វាន់ដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិ Fashion Week និងម៉ូតសម្លៀកបំពាក់របស់អ្នកឈ្នះនឹងត្រូវបានចុះផ្សាយប្រចាំទស្សនាវដ្តី សូវរីន។
នៅក្នុងកម្មវិធីប្រកួត ABC Lions of Fashion សម្រាប់អ្នកបង្ហាញម៉ូត នឹងធ្វើការជ្រើសរើសអ្នកបង្ហាញម៉ូតអ្នកចំនួន 10 នាក់ដែលបង្ហាញខ្លួននៅក្នុងវីដេអូឃ្លីបនៅលើហ្វេសប៊ុក និងចូលរួមប្រកួតប្រជែង ហើយនឹងបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្តី សូវរីន។ អ្នកទទួលជ័យលាភីជើងឯកនឹងទទួលបានកិច្ចសន្យាការងារបង្ហាញម៉ូតជាមួយ Arise Modeling Agency ទទួលបានរង្វាន់ដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិ Fashion Week និងក្លាយជាតារាម៉ូដែលគម្របមុខប្រចាំទស្សនាវដ្តី សូវរីន ។

ចំពោះព័ត៌មានលម្អិតអំពីរបៀបចូលរួមកម្មវិធីពិសេសនេះ សូមតាមដាន #ABCLionsOfFashion និងចូលទៅកាន់គេហទំព័រ៖ www.facebook.com/ABC.ExtraStoutCambodia

សូមទទួលទាន ABC Extra Stout ដោយការទទួលខុសត្រូវ

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.