v9
V9BET

ក្រោយបរាជ័យ! Van DijK លើកទឹកចិត្តមិត្តរួមក្រុម និងមិនទាន់គិតពីលទ្ធភាពឈ្នះពាន

4 months ago​ | ដោយ V-Dr

ហង្សក្រហម Liverpool អាចបញ្ចប់រដូវកាលនេះដោយគ្មានពានរង្វាន់ ប៉ុន្តែ Virgil van Dijk បាននិយាយថានេះមិនមែនជាអ្វីដែលក្រុមរបស់គាត់កំពុងគិតនោះទេ។ Virgil van Dijk បានបញ្ជាក់ថាក្រុមហង្សក្រហម Liverpool មិនមានការព្រួយបារម្ភអំពីលទ្ធភាពបញ្ចប់រដូវកាលនេះដោយគ្មានពានរង្វាន់មួយសោះនោះឡើយបន្ទាប់ពីការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ពួកគេចាញ់ក្រុមម្ចាស់ផ្អះ Barcelona ក្នុងលទ្ធផល ៣:0 សម្រាប់ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីម៉ោង ២:០០ទាបភ្លឺ។ ៣គ្រាប់របស់ Barcelona រកបានដោយខ្សែប្រយុទ្ធ Suarez រកបានគ្រាប់បាល់នាំមុខ ១គ្រាប់អោយ Barcelona មុនពេល Lionel Messi បន្ថែមគ្រាប់បាល់ទី២ ក្រោយ Luis Suarez ស៊ុតប៉ះរបាទីខាងលើ និងបន្ថែមគ្រាប់បាល់ ទី៣ ដោយការស៊ុតបាល់ Free Kick ពីចំងាយយ៉ាងល្អបំផុត។

ក្រុមហង្សក្រហម Liverpool បានចាប់ផ្តើម រដូវកាល ២០១៨-២០១៩ ដ៏អស្ចារ្យមួយប៉ុន្តែបច្ចុប្បន្នពួកគេស្ថិតនៅមានគម្លាត ១ពិន្ទុពីក្រុម Manchester City ក្នុងការប្រជែងពានក្របខ័ណ្ឌ Premier League ខណៈដែលការប្រកួតនៅសល់ ២ដងទៀតជាការប្រកួតកាត់សេចក្តីរវាងក្រុមទាំងពីរដើម្បីបញ្ចប់រដូវកាលលីកកំពូលអង់គ្លេសផងដែរ។

ខ្សែការពារកណ្តាលអន្តរជាតិហូឡង់ Van Dijk បានប្រាប់ DAZN បន្ទាប់ពីការខកចិត្តនៅកីឡាដ្ឋាន Camp Nou ថាៈ យើងមិនទាន់បាននិយាយសំដៅលើការធ្វើដំណើររបស់ក្លឹប Liverpool ទៅសួរសុខទុក្ខក្រុម Newcastle United នៅថ្ងៃសៅរ៍នេះទេ។ យើងកំពុងមានរដូវកាលដ៏ល្អហើយយើងនឹងព្យាយាមឈ្នះពានហើយបើមិនដូច្នោះទេយើងនិងបន្តកិច្ចការងារសំខាន់ដែលនៅសល់បន្តទៀត។ខ្ញុំជឿថាសមាជិកក្រុមទាំងអស់ មានមោទនភាពចំពោះខ្លួនឯងដែលកំពុងមានវត្តមាន លេងជាមួយក្រុម ដែលល្អបំផុតនៅក្នុងពិភពលោកហើយជាក់ស្តែងនៅក្នុងលីកយើងក៏កំពុងលេងជាមួយក្រុមមួយក្នុងចំណោមក្រុមដែលល្អបំផុតផងដែរ។យើងនឹងមិនបោះបង់និងបន្តព្យាយាមបង្កើតឱកាសប្រឆាំងនឹងពួកគេ។ ក្នុងជំនួបសប្តាហ៏ក្រោយហើយព្យាយាមរកពិន្ទុអោយខាងតែបានសម្រាប់ការប្រកួតនៅ Anfield នាថ្ងៃអង្គារសប្តាហ៏ក្រោយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.