v9
V9BET

អតីតគ្រូបង្វឹកអេស្បាញបង្ហើបថាធ្លាប់បញ្ចុះបញ្ចូល Messi លេងអោយអេស្បាញជំនួសអាហ្សង់ទីន

2 months ago​ | ដោយ V-Dr

អតីតគ្រូបង្វឹក Real Madrid និងអេស្ប៉ាញលោក Vicente del Bosque បានបង្ហាញថាអាជ្ញាធរបាល់ទាត់នៅអេស្ប៉ាញបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនាពេលកន្លងមកដើម្បីបញ្ចុះបញ្ចូលអោយ Lionel Messi ប្តូរសញ្ជាតិអាហ្សង់ទីន និងលេងអោយក្រុមបាល់ទាត់ជម្រើសជាតិរហស្សនាមគោជល់អេស្បាញ។

VarskySports បានដកស្រង់សម្តីលោក Vicente del Bosque ដែលបានប្រាប់វិទ្យុ Super Deportivo អំពីដំណើរការលទ្ធភាពផ្តល់អោយ Lionel Messi លេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញជំនួសឱ្យប្រទេសដើមកំណើតអាហ្សង់ទីន។ លោក Del Bosque ដែលក៏ជាគ្រូបង្វឹកឆ្នើមរបស់អេស្ប៉ាញក្រោយជួយក្រុមឈ្នះពាន Euro ២ដង និង World Cup ១ដងនៅចន្លោះ ឆ្នាំ ២០០៨ និង ២០១៦ បានប្រាប់អោយដឹងថា: ពិតជារីករាយណាស់ដែលមានឪកាសដឹកនាំ Messi ប្រសិនបើគាត់បានយល់ព្រមផ្លាស់ប្តូរសញ្ជាតិ។ លោក Del Bosque បន្តថាៈ ខ្ញុំដឹងថាសហព័ន្ធបានខិតខំណាស់ ដើម្បីឱ្យ Messi លេងឱ្យជម្រើសជាតិអេស្បាញ ប៉ុន្តែទីផុតគាត់បដិសេធពីព្រោះគាត់ស្រឡាញ់ប្រទេសរបស់គាត់

ទីបំផុត Lionel Messi បានជ្រើសរើសយកអាហ្សង់ទីននិងបានលេងដល់កម្រិតនៃភាពជោគជ័យដ៏ធំធេងបំផុតដូចជាឈ្នះLa liga រហូតដល់ទៅ១០ដងងជាមួយក្រុម Barceona បើទោះបីជាជួបរឿងខកចិត្តមិនអាចជួយក្រុមអាហ្សង់ទីនឈ្នះពានCopa America ២ដង និង World Cup១ដងយ៉ាងណាក្តី។ផ្ទុយទៅវិញបើសិនជាគាត់ចូលលេងអោយ អេស្បាញនាពេលនោះគាត់នឹងមានឪកាសឆ្នាំ២០១០ និងអឺរ៉ូ២០១២បាត់ទៅហើយ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Foxstarasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.