v9
V9BET

Coutinho ក្រើនរំលឹក Barcelona មិនត្រូវផ្តោតលើខ្សែប្រយុទ្ធទាំង៣ របស់ Liverpool ពេកទេ

2 months ago​ | ដោយ V-Dr

Philippe Coutinho បានព្រមាន និងក្រើនរំលឹកមិត្តរួមក្រុមនិងជាម្ចាស់ផ្ទះរៀបចំការប្រកួត Barcelona ថាពួកគេមិត្រូវផ្តោតការខិតខំប្រឹងប្រែងរារាំងពីសំណាក់ខ្សែប្រយុទ្ធ​៣រូប របស់ Liverpoolដោយប្រើប្រាស់ខ្សែការពារទាំងស្រុងពេកនោះទេ ប៉ុន្តែត្រូវតែខិតខំព្យាយាមទប់ស្កាត់គ្រប់តួនាទីរបស់គូបដិបក្សនិងធ្វើការសាមគ្គីគ្នាវាយបកទៅវិញអោយខាងតែបាន។ កីឡាករឆ្នើមជួរមុខរបស់ក្រុមភ្ញៀវទាំងនោះរួមមាន Mohamed Salah, Sadio Mane និង Roberto Firmino បានស៊ុតបញ្ចូលទីសរុប ៦៥គ្រាប់ហើយក្នុងចំនោមពួកគេទាំង ៣រូបនៅរដូវកាលនេះ ខណៈដែលពួកគេចង់បន្ត មហិច្ឆតារបស់ខ្លួននៅកីឡាដ្ឋាន Nou Camp នៅថ្ងៃព្រហស្បត្ត៏នេះបន្តទៀត ម្រាប់ការប្រកួតជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលទ្វីបអឺរ៉ុប។

សម្រាប់ Coutinho និងត្រូវចូលបង្ហាញខ្លួនប្រឈមជាមួយអតីតក្លឹប Liverpool ជាលើកដំបូងតាំងពីចាកចេញកាលពីជាងមួយឆ្នាំមុនបានទទូចប្រាប់មិត្តរួមក្រុមសារ ប្រាប់គេហទំព័ររបស់ក្លិប Barcelona ថា : ពួកគេមានកីឡាករការពារខ្សែបម្រើកណ្តាលដែលជាកីឡាករដែលមានគុណភាពទាំងអស់ដើម្បីគោលដៅសម្រាប់ពួកគេ ព្រោះទាំងគុណភាព និងទម្រង់លេងរបស់គេ គឺល្អបំផុតនៅរដូវកាលនេះដូច្នេះយើងត្រូវដឹង។ ខ្ញុំបានចំណាយពេល ៥ឆ្នាំនៅ Liverpool ហើយខ្ញុំសប្បាយចិត្តណាស់នៅទីនោះកន្លងមក ព្រោះ Liverpool ជាក្រុមដ៏អស្ចារ្យនិងមានស្មារតីរឹងមាំ។ខ្ញុំតែងតែទស្សនាការប្រកួតរបស់ពួកគេនៅរដូវកាលនេះដូច្នេះពួកយើងត្រូវតែលេងដោយប្រុងប្រយ័ត្នជានិច្ច

Coutinho បានចាកចេញពី Liverpool ហើយចុះហត្ថលេខាចូលរួមជាមួយក្រុម Barcelona ក្នុងតម្លៃ ១៤២លានផោននៅខែមករា ឆ្នាំ២០១៨ ទោះបីជាមិនសូវបានបង្ហាញខ្លួនជាប់លាប់ប៉ុន្តែជាលទ្ធផលកីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានជួយ Barcelona លើកពាន La Liga ក្រោយជ័យជម្នះ ១-០ លើក្រុម Levante ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ Metro



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.