v9
V9BET

Mbappe ទទួលបានកាតក្រហមផ្តល់ផលចំណេញដល់ Messi ឈ្នះពានស្បែកជើងមាស

2 months ago​ | ដោយ V-Dr

Kiliyan Mbappe ខ្សែប្រយុទ្ធឆ្នើមជួរមុខរបស់ក្រុម PSG បានទទួលកាតក្រហមនៅក្នុងការប្រកួតពានរង្វាន់ French Cup កាលពីសប្តាហ៏មុន។ កំពូលខ្សែប្រយុទ្ធ Lionel Messi គិតមកដល់ពេលនេះរកបាន ៣៤គ្រាប់ហើយ និងកំពុងឈានមុខគេ។ កាតក្រហមរបស់ខ្សែប្រយុទ្ធអន្តរជាតិបារាំង Mbappe នៅក្នុងវគ្គផ្តាច់ព្រ័ត្រ French Cup ដែលបរាជ័យក្រោមថ្វីជើង ក្រុម Renne ដោយបាល់កាត់សេចក្តីប៉េណាំងទីក្នុងលទ្ធផល៦:៥ ជាហេតុផលមួយដែលអាចអោយ Leo Messi ឈ្នះស្បែកជើងមាស អឺរ៉ុប (European Golden Shoe)។

Messi កីឡាករអន្តរជាតិអាហ្សង់ទីនរបស់ក្លឹបអ្នកមានបុណ្យ Barcelona វ័យ ៣១ឆ្នាំរូបនេះរកបានគ្រាប់បាល់ ៣៤គ្រាប់ (មាន៦៨ពិន្ទុ) ខណៈខ្សែប្រយុទ្ធ PSG មាន ៣០គ្រាប់(៦០ ពិន្ទុ)។ ទោះជាយ៉ាងណានៅថ្ងៃព្រហស្បតិ៍ Mbappe អាចនិងត្រូវបានហាមឃាត់សម្រាប់ការប្រកួតដែលនៅសល់ដូច្នេះឪកាសនៃការទទួលពានតិចជាង Messi ដោយសារតែពេលវេលាបន្តរកគ្រាប់បាល់ហាក់កាន់តែខើចនិងខិតជិតដល់ទីបញ្ចប់។

Mbappe នៅសល់ការប្រកួត ៥ដងទៀតនៅក្របខ័ណ្ឌ Ligue ១ ខណៈដែល Messi មាន ៣ប្រកួត នាក់នៅ La Liga។ Messi ក៏កំពុងស្ថិតនៅលើវិថីធ្វើដំណើរទៅការឈ្នះពានបាល់មាស(Ballon D’or)លើកទី៦ របស់គាត់ក្រោយឈ្នះពាននេះ នៅរដូវកាល២០០៩-២០១០, ២០១១-២០១២, ២០១២-២០១៣, ២០១៦-២០១៧ និង ២០១៧-២០១៨ ថ្មីៗនេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport-Engligh



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.