v9
V9BET

សោកស្តាយ! ខ្សែប្រយុទ្ធក្រូអាត Josef Sural ស្លាប់ក្រោយរថយន្តក្រុងដឹកពួកគេជួបគ្រោះថ្នាក់

3 weeks ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធអន្តរជាតិឆែក Josef Sural បានបាត់បង់ជីវិតបន្ទាប់ពីរថយន្តក្រុងដឹកកីឡាករក្លឹបនៅលីកទួរគី Aytemiz Alanyaspor បានជួបគ្រោះថ្នាក់។ Sural របាយការណ៏បានចុះផ្សាយថាកីឡាករមានវ័យ ២៨ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យ ខណៈពេលដែលរូបគេនិងមិត្តរួមក្រុមរបស់គាត់ចំនួន ៦នាក់ត្រូវបានគេនាំយកចេញពីរថយន្តក្រុងដែលបានជួបគ្រោះថ្នាក់កំលុងពេលដឹកពួកគេត្រឡប់មកពីការប្រកួតជាមួយក្រុម Kayserispor កាលពីថ្ងៃអាទិត្យក្នុងលទ្ធផលស្មើគ្នា ១:១។

អតីតខ្សែការពារក្រុម Cardiff និង QPR កីឡាករ Steven Caulker ក៏ស្ថិតនៅក្នុងហេតុការណ៏នោះ ប៉ុន្តែមិនបានរងរបួសតែបានបង្ហាញអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង។ លោក Hasan Cavusoglu ប្រធានក្លឹបបានអះអាងថាអ្នកបើកបរបានដេកលក់។ ស្របពេលអ្នកបើកបរទីពីរក៏ត្រូវបានរាយការណ៏ថាដេកលក់នៅពេលដែលឧបទ្ទវហេតុនេះបានកើតឡើងប្រហែល ៣ ម៉ាយពីទីក្រុងអាលីយ៉ាជាមូលដ្ឋានរបស់ក្លឹប។

លោក Cavusoglu បានប្រាប់អោយដឹងបន្តថាៈ កីឡាករប្រាំមួយនាក់ផ្សេងទៀតក្រៅពី Sural មិនបានស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។ Sural បានចូលរួមជាមួយ Alanyaspor ពី Sparta Prague កាលពីខែមករា។ រូបគេបានបង្ហាញខ្លួនចំនួន ២០ប្រកួត សម្រាប់ក្រុមជម្រើសជាតិឆេកនិងជាលើកចុងក្រោយ នៅក្នុងការប្រកួតពានរង្វាន់ Nation League ដោយចាញ់ក្រុមអ៊ុយក្រែនសមាគមកីឡាបាល់ទាត់នៃសាធារណរដ្ឋឆេកបានចេញសេចក្តីថ្លែងការព័ត៌មាននៃការស្លាប់របស់ Sural បាននាំមកនូវ ទុក្ខព្រួយដ៏ក្រៀមក្រំក្រៃលែង និងពាក្យពេចន៏ជាលើកចុងក្រោយថាយើងនឹងមិនអាចភ្លេចអ្នកបានទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.