v9
V9BET

លោក Zidane សុំអភ័យទោសទាំងខឹងសម្បារ ក្រោយ Real ចាញ់ក្រុមក្បែរបាតតារាង Rayo

2 months ago​ | ដោយ V-Dr

លោក Zinedine Zidane បានចេញមុខសុំអភ័យទោស និងបានបញ្ជាក់ថា លោកចង់ឲ្យរដូវកាលដ៏វេទនារបស់ក្រុម Real Madrid បញ្ចប់នៅពេលនេះ ក្រោយពីពួកគេបានរងបរាជ័យក្រោមស្នាដៃក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៩ Rayo Vallecano កាលពីថ្ងៃអាទិត្យ។

ការឆ្លើយតបរបស់ក្រុមទៅនឹងការឈ្នះពានរបស់ក្រុម Barcelona កាលពីថ្ងៃសៅរ៍ បានបញ្ចប់ដោយការរងបរាជ័យយ៉ាងអាម៉ាសក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Rayo និងដេញតាមពីក្រោយក្រុមទើបតែក្លាយជាម្ចាស់ជើងឯកថ្មីមួយនេះ រហូតដល់ទៅ១៨ពិន្ទុ លើតារាងក្របខ័ណ្ឌ La Liga។ លោក Zidane បានចូលកាន់តំណែងដោយដឹងថា ការប្រជែងដណ្តើមពានរបស់ក្រុម Real Madrid ស្ទើរតែបានបញ្ចប់ទៅហើយ ប៉ុន្តែ គម្លាតរវាងក្រុម Barca នៅពេលនោះ គឺមានចំនួន១២ពិន្ទុ ស្របពេលដែលក្រុម Atletico Madrid ដែលបច្ចុប្បន្ន នាំមុខ៩ពិន្ទុនោះ ហាក់ស្ថិតជាក្រុមដែលក្រុម Real អាចតាមទាន់។ គ្រាប់បាល់ស៊ុតប៉េណាល់ទីរបស់កីឡាករ Adri Embarba ក្រោយពីការត្រួតពិនិត្យដោយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) គ្រប់គ្រាន់សម្រាប់ Rayo ក្នុងការដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់សុវត្ថិចំនួន៦ពិន្ទុ ខណៈដែលនៅសល់ការប្រកួត៣លើកទៀត។

លោក Zidane បានឲ្យដឹងថា៖ «នៅថ្ងៃនេះ យើងមិនបានធ្វើអ្វីសោះ។ ចាប់ពីតាំងពីនាទី ទី១ រហូតដល់បញ្ចប់ការប្រកួត យើងអន់គ្រប់កម្រិត។ ពេលខ្លះអ្នកមិនអាចស៊ុតបាល់បញ្ចូលបានឡើយ ប៉ុន្តែ នៅនេះ យើងមិនបានបង្កើតសូម្បីតែឱកាសនៃការរកគ្រាប់បាល់ យើងមិនបានលេងសោះ»។ លោកបានបន្ថែមទៀតថា៖ «យើងត្រូវតែខឹងសម្បារ។ ខ្ញុំពិតជាខឹង ពីព្រោះរូបភាពដែលយើងបានផ្តល់ឲ្យនៅថ្ងៃនេះ ពិតជាអន់។ ខ្ញុំជាអ្នកទទួលខុសត្រូវលើលទ្ធផលនេះ មិនមែនត្រឹមតែកីឡាករឡើយ។ ប៉ុន្តែ យើងត្រូវតែសុំអភ័យទោសសម្រាប់ការបង្ហាញពីទម្រង់លេងរបស់យើងនៅថ្ងៃនេះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.