v9
V9BET

Atletico ផ្តួល Valencia ដើម្បីពន្យារពេលនៃការលើកពានរបស់ Barca

5 months ago​ | ដោយ V-Dr

ក្រុម Atletico Madrid បានពន្យាពេលវេលានៃការឈ្នះពានក្របខ័ណ្ឌ La Liga របស់ក្រុម Barcelona បានយ៉ាងហោចណាស់រយៈពេល ៣ថ្ងៃ ក្រោយពីខ្សែប្រយុទ្ធ Alvaro Morata និង Antoine Griezmann សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នា ក្នុងពេលក្រុមខ្លួនបានយកឈ្នះក្នុងលទ្ធផល ៣-២ លើក្រុម Valencia កាលពីថ្ងៃពុធ។

ការរងបរាជ័យនៅកីឡដ្ឋាន Wanda Metropolitano នឹងជួយឲ្យក្រុម Barca លើកពានក្របខ័ណ្ឌកំពូលអេស្ប៉ាញជាលើកទី២៦ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ស្របពេលក្រុម Barcelona បច្ចុប្បន្ន នឹងត្រូវអបអរការឈ្នះពានរបស់ខ្លួននៅកីឡដ្ឋាន Camp Nou របស់ពួកគេនៅថ្ងៃសៅរ៍ ខាងមុខនេះ ជំនួសវិញ។ ការដណ្តើមបានជ័យជម្នះរបស់ក្រុម Barcelona លើក្រុម Levante នឹងជួយឲ្យពួកគេឈ្នះពានក្របខ័ណ្ឌលីកជាលើកទី៤ ក្នុងរយៈពេល ៥ឆ្នាំ ហើយពួកគេអាចនឹងឈ្នះពានលើទឹកដីខ្លួន ដោយមិនទាន់ប្រកួត ប្រសិនបើក្រុម Atletico មិនអាចយកឈ្នះលើទឹកដីខ្លួនឯង ក្នុងពេលប្រកួតជាមួយនឹងក្រុម Real Valladolid ក្នុងការប្រកួត១គូមុននៅថ្ងៃដដែលនោះ។ ប៉ុន្តែ ក្រុមរបស់លោក Ernesto Valverde រង់ចាំតែពេលវេលាប៉ុណ្ណោះក្នុងការឈ្នះពាន ដោយសារតែក្រុម Atletico នៅតែដេញតាមពីក្រោយក្រុម Barca រហូតដល់ទៅ៩ពិន្ទុ ខណៈដែលនៅសល់ការប្រកួតត្រឹមតែ៤លើកទៀតប៉ុណ្ណោះ។

ក្រុម Real Madrid ដែលនឹងត្រូវជួបជាមួយនឹងក្រុម Getafe នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ កំពុងតែដេញតាមពីក្រោយដល់ទៅ១៦ពិន្ទុ។ ប្រសិនបើក្រុម Getafe ឈ្នះ ពួកគេក៏នឹងមាន៥ពិន្ទុនាំមុខលើក្រុម Valencia ផងដែរ ខណៈដែលឱកាសនៃការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League កាន់តែមានភាពច្បាស់លាស់សម្រាប់ក្រុម Getafe៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.