v9
V9BET

Messi លេងជាកីឡាករបម្រុង ខណៈ Barca ផ្តួល Alaves ដើម្បីខិតកាន់តែក្នុងការឈ្នះពាន

2 months ago​ | ដោយ V-Dr

ក្រុម Barcelona នឹងឈ្នះពានក្របខ័ណ្ឌ La Liga នៅត្រឹមរាត្រីថ្ងៃពុធនេះ ប្រសិនបើក្រុម Atletico Madrid រងបរាជ័យក្រោមស្នាដៃក្រុម Valencia ក្រោយពីការយកឈ្នះលើក្រុម Alaves ក្នុងលទ្ធផល ២-០ បានជួយឲ្យពួកគេនាំមុខ២ពិន្ទុដាច់លើកំពូលតារាង។

ខ្សែប្រយុទ្ធ Lionel Messi បានស្ថិតជាកីឡាករបម្រុងនាកីឡដ្ឋាន Mendizorrotza កាលពីថ្ងៃអង្គារ ខណៈដែលការសម្រេចចិត្តនេះ បានបង្ហាញថា ក្រុម Barca មិនបានបារម្ភពីការប្រជែងពាន La Liga ឡើយ ដោយពួកគេគ្រាន់តែរង់ចាំពេលវេលាមកដល់ប៉ុណ្ណោះ។ ប្រសិនបើក្រុម Atletico គេចផុតពីការរងបរាជ័យក្រោមស្នាដៃក្រុម Valencia នាកីឡដ្ឋាន Wanda Metropolitano ក្រុម Barcelona នឹងនៅតែក្លាយជាម្ចាស់ជើងឯក នៅថ្ងៃសៅរ៍ សប្តាហ៍នេះ នាកីឡដ្ឋាន Camp Nou តាមរយៈការយកឈ្នះលើក្រុម Levante។

ពួកគេក៏អាចឈ្នះពាន La Liga នៅមុនពេលចាប់ផ្តើមប្រកួតនាកីឡដ្ឋាន Camp Nou ផងដែរ ប្រសិនបើក្រុម Atletico មិនអាចរកបានឲ្យបានយ៉ាងហោចណាស់៤ពិន្ទុ ពីការប្រកួតជាមួយនឹងក្រុម Valencia និង Real Valladolid ដោយក្រុម Atletico នឹងត្រូវប៉ះជាមួយនឹងក្រុម Valladolid នៅថ្ងៃសៅរ៍ ខាងមុខនេះ។ ក្រុម Real Madrid ដែលបានលេងការប្រកួតក្នុងដៃរបស់ពួកគេជាមួយនឹងក្រុម Getafe នៅថ្ងៃព្រហស្បតិ៍នោះ កំពុងតែដេញតាមពីក្រោយក្រុម Barcelona រហូតដល់ទៅ១៦ពិន្ទុ។ ក្រុម Alaves ស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ ខណៈដែលក្តីសង្ឃឹមនៃការប្រជែងកៅអីរបស់ពួកគេក្នុងក្របខ័ណ្ឌ Europa League បានជួបការខកចិត្ត៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.