v9
V9BET

ឃើញពានតិចៗហើយ! Barcelona និងឈ្នះពាន La Liga ស្វ័យប្រវត្តិប្រសិន At.Madrid ចាញ់ Valencia

2 months ago​ | ដោយ V-Dr

Barcelona បានផ្តួលក្រុម Real Sociedad ២-១ កាលពីថ្ងៃសៅរ៍ដើម្បីឱ្យពួកគេស្ថិតយ៉ាងប្រកៀកដើម្បីមាន ឪកាសការពារតំណែងជើងឯក La Liga ជាមួយនិងតម្រូវការឈ្នះតែ ២លើកទៀតប៉ុណ្ណោះ។

ក្រុមរបស់លោក Erneto Valverde និងគ្រងតំណែងជើងឯកបានប្រសិន Barcelona ផ្តួល Alaves នៅកីឡាដ្ឋាន Mendizorroza នាថ្ងៃពុធហើយបន្ទាប់មកក្រុម Atletico Madrid ចាញ់ Valencia នៅថ្ងៃព្រហស្បត្ត៏នោះអ្វីៗនិងចប់សព្វគ្រប់មានន័យថាក្រុម Barcelona ជាម្ចាស់ជើងឯក លីកកំពូលអេស្បាញរដូវកាល​ ២០១៨-២០១៩ ជាផ្លូវការណ៏តែម្តង។

យ៉ាងណាមិញក្រុម Atletico ប្រសិនអាចផ្តួលក្រុម Valencia និងបែរជាមកចាញ់ Valladolid នៅថ្ងៃសៅរ៍ដូច្នេះ Barcelona និងឈ្នះពានដោយស្វ័យប្រវត្តិមុនពេលពួកគេជួបក្រុម Levante នៅថ្ងៃដដែលនោះ។ Barca មាន ៧៧ពិន្ទុហើយនៅសល់តែ ៥ប្រកួតទៀតបញ្ចប់រដូវកាល និងមានគម្លាត ៩ពិន្ទុពីក្រុម Atletico Madrid និងមានប្រវត្តិវាយបកក្នុងនិងក្រៅទឹកដីល្អជាង At.Madrid។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.