v9
V9BET

Barcelona និងត្រូវប្រកួតជាមួយ Vissel Kobe ដែលមាន Iniesta កំពុងលេងនៅទីនោះ

3 months ago​ | ដោយ V-Dr

ក្លឹប Barcelona បានបង្ហាញប្រាប់ជាផ្លូវការណ៏សម្រាប់ការប្រកួតពីរលើក ក្នុងអំឡុងពេលដំណើរទស្សនកិច្ច មកកាន់ទ្វីបអាស៊ីនៅរដូវក្តៅនេះ។ ក្រុម Chelsea មកពីក្របខណ្ឌ Premier League និង Vissel Kobe នៅលីកកំពូលជប៉ុនដែលមានអតីតកីឡាករBarcelona ចំនួន២រូបគឺAndres Iniesta និង David Villa កំពុងលេងនៅទីនោះគឺជាគូប្រកួតប្រជែងរបស់ពួកគេ។

ផ្ទុយទៅនឹងដំណើរទស្សនកិច្ចមុនៗ ក្លឹប Barcelona បានរៀបចំផែនការរបស់ពួកគេនៅជុំវិញការធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនជំនួសអោយសហរដ្ឋអាមេរិក នឹងត្រូវបានគេហៅថាទេសចរណ៍ជប៉ុនឆ្នាំ២០១៩ ។
ការប្រកួតលើកទី ១គឺ Barcelona ជួប Chelsea នៅទីក្រុងតូក្យូនៅថ្ងៃទី២៣ ខែកក្កដា ២០១៩។ ការប្រកួតលើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកក្កដា២០១៩ជាមួយនឹង Vissel Kobe ខណៈ Iniesta, Villa និង Samper នឹងត្រូវជួបជាមួយនឹងអតីតក្លឹបចាស់របស់ខ្លួន។

ដំណើរប្រព្រឹត្តទៅសម្រាប់ការប្រកួត Rakuten Cup នេះគឺត្រូវបាន ដំណើរការដោយអ្នកឧបត្ថម្ភធំរបស់ក្លឹបដែល ជាក្រុមហ៊ុនផលិតគ្រឿងអគ្គិសនីយក្សរបស់ជប៉ុន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.