v9
V9BET

Cristiano Ronaldo មិនសប្បាយចិត្តជាមួយក្រុម ព្រមទាំងគ្រូបង្វឹក និងចង់ចាកចេញពី Juventus

3 months ago​ | ដោយ V-Dr

Cristiano Ronaldo មិនសប្បាយចិត្តទេបន្ទាប់ពី Juventus បានបរាជ័យធ្លាក់ចេញពីវគ្គ៨ក្រុមចុងក្រោយដោយចាញ់ក្រុម Ajax សម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Champions League។យោងការចុះផ្សាយរបស់ Gazzetta dello Sport ដោយដកស្រង់ពីប្រភពគេហទំព័រនៅប្រទេសអ៊ីតាលីឈ្មោះ Calcio Mercato បានឱ្យដឹងថាកីឡាករ ក្រុមជម្រើសជាតិព័រទុយហ្គាល់មានចេតនាចង់ចាកចេញពី Juventus នៅរដូវក្តៅខាងមុខ។

ប្រភពពត៌មានដដែលបានបន្តថា Ronaldo ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះមានការអាក់អន់ចិត្ត និងគ្រូបង្វឹក Massimiliano Allegri សម្រាប់ការមិនប្រើប្រាស់យុទ្ធវិធីបង្កើនការវាយប្រហារដោយមិនដាក់អោយកីឡាករខ្សែបម្រើ-ការពារស្តាំនិងជាមិត្ត រួមជាតិព័រទុយហ្គាល់ Joao Cancelo ចូលលេងខណៈ Ronaldo មានអារម្មណ៍ថាអាចផ្តល់ឱ្យពួកគេនូវកម្លាំងបន្ថែមទៀត។ លោក Allegri កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ក្នុងការដឹកនាំក្រុមនាពេលអនាគត ផ្ទុយទៅវិញលោក Antonio Conte អតីតគ្រូបង្វឹកក្លឹប អាចនិងត្រូវបានលើកយកមកពិភាក្សាដើម្បីវិលត្រលប់មកដឹកនាំក្រុមវិញ ដើម្បីដោះស្រាយចំនុចប្រឈមនឹងការមិនសប្បាយចិត្តរបស់ Ronaldo នៅពេលនេះ។

ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំដង Ronaldo ក៏មិនសប្បាយចិត្តផងដែរចំពោះស្ថានភាពដឹកនាំក្រុមដែលចង់ស្តារទម្រង់ លេងក៏ដូចជាផ្លាស់ប្តូរសមាសភាពកីឡាករនៅជុំវិញរូបគេជាក់ស្តែងដូចជាខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ស្ទើរតែចាកចេញពីក្រុមដើម្បីប្រមូលថវិកាទិញខ្សែបំរើ-ប្រយុទ្ធស្លាបព័រទុយហ្គាល់ Joao Felix។រីឯខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool មានពត៌មានចុះផ្សាយថាជាអាទិភាពគោលដៅរបស់ក្លឹប ប៉ុន្តែក្នុងករណីមិនអាចទៅរួចខ្សែប្រយុទ្ធ Federico Chiesa របស់ Fiorentina ក៏ស្ថិតនៅក្នុងជម្រើសមួយផងដែរ។

ខ្សែបម្រើកណ្តាល Tanguy Ndombele របស់ Lyon ក៏ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីកីឡាករដែលចង់បានរបស់ម្ចាស់ជើងឯក SerieA អ៊ីតាលី ប៉ុន្តែពួកគេនឹងត្រូវប្រជែងជាមួយក្រុម Manchester City និង Chelsea ដើម្បីឈានដល់ការចុះហត្ថលេខានាំយករូបគេមករួមក្រុម។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.