v9
V9BET

Sir Alex Ferguson ព្យាករណ៏ក្រុមនិងត្រូវលើកពាន Premier League រដូវកាលនេះ

3 months ago​ | ដោយ V-Dr

យោងអតីតគ្រូបង្វឹកសាធារណៈរដ្ឋអៀរឡង់លោក Walters បាននិយាយក្នុងកម្មវិធីរបស់វិទ្យុ BBC Radio ៥ Live សំដៅទៅការយល់ឃើញរបស់ Sir Alex Ferguson អតីតគ្រូបង្វឹកបិសាចក្រហម Man.United មានជំនឿយល់ឃើញថា ហង្សក្រហម Liverpool នឹងឈ្នះពាន Premier League រដូវកាល២០១៨-២០១៩នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត។ មូលហេតុសំខាន់ដែលកំពូលគ្រូបង្វឹកសញ្ជាតិស្កុតឡេនដ៏រូបនេះគិតថាហង្សក្រហម Liverpool នឹងផ្តួលគូប្រជែង Manchester City ដោយសារតែគាត់ជឿជាក់ថាអតីតក្លឹប Manchester United ដែលគាត់ធ្លាប់ដឹកនាំរយៈពេល ២៧ឆ្នាំនឹងបង្កផលវិបាកបង្អាក់ដំណើរការពារពានកំពូលអង់គ្លេសនេះ ចេញពីការប្រកួតក្នុងជំនួបរវាងក្លឹបរួមទីក្រុង(Derby) ទាំងពីរ នាកីឡាដ្ឋាន Old Trafford នៅថ្ងៃទី២៤ មេសា ២០១៩នេះ។

ក្រុមហង្សក្រហម Liverpool មានបួនប្រកួតប៉ុណ្ណោះដើម្បីបញ្ចប់រដូវកាលគិតត្រឹមសប្តាហ៏ទី៣៤ ក្រោយនាំមុខ Man.City ២ពិន្ទុ(ប៉ុន្តែ Man.City មាន ១ប្រកួតក្នុងដៃពោលគឺប្រកួតបានត្រឹមតែ៣៣ដងប៉ុណ្ណោះ) ជាមួយការប្រកួតក្រៅទឹកដីជាមួយ Cardiff, Newcastle និងទទួលភ្ញៀវ Hudderfield ព្រមទាំង Wolverhamtpon។

សម្រាប់ក្រុមលេខ២ Man City នៅសល់ការប្រកួត ៥ប្រកួតទៀតដើម្បីប្រជែងពានដូចជាទទួលភ្ញៀវ Tottenham ដែលកំពុងប្រជែងតំណែង Top៤ និងសួរសុខទុក្ខម្ចាស់ផ្ទះ Man.Untied ព្រមទាំង Burnley Brighton ស្របពេលត្រូវដើរតួជាម្ចាស់ផ្ទះវិញទទួលភ្ញៀវ Leicester City និង Watfrod។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.