v9
V9BET

Messi រកបានកំណត់ត្រាមួយទៀតក្រោយផ្តួល Man.U នៅ Champion League យប់មិញនេះ

5 days ago​ | ដោយ V-Dr

Lionel Messi បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ច្រើនជាងគេជាមួយក្លឹបនៅក្របខណ្ឌ Premier League អង់គ្លេស សម្រាប់ការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champions League ធៀបនឹងក្លឹបដទៃទៀតនៅប្រទេសនាតំបន់អឺរ៉ុប។ កំនត់ត្រានេះបាបន្តកើតមានឡើងក្រោយពីខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់សម្រាប់ការប្រកួតជើងទី២ ក្របខ័ណ្ឌ Champions League វគ្គ ៨ក្រុមចុងក្រោយជាមួយក្រុមភ្ញៀវមកពីអង់គ្លេសគឺ Man.United។

Messi បានរកគ្រាប់បាល់បើកឆាកនៅនាទីទី១៦ ខណៈខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះមានឪកាសទទួលបានបាល់ពីការបញ្ជូនមិនបានចំគោលដៅរវាង Ashley Young និង Paul Pogba ធ្វើអោយ Messiបណ្តើរបាល់ញ៉ាក់ដាច់ Fred ទៅស៊ុតបញ្ចូលទីជើងឆ្វេងពីចំងាយធ្វើអោយអ្នកចាំទី De Gea មិនអាចសង្គ្រោះបាល់បានទេ។ ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យបានបន្ត ស៊ុតបញ្ចូលទីគ្រាប់ទីពីរបួននាទីក្រោយមកដោយជើងស្តាំខណៈអ្នកចាំទី (David De Gea) បង្កកំហុសមិនអាចចាប់បាល់បានល្អធ្វើអោយបាល់របូតចូលទី មុនពេលខ្សែបម្រើប្រេស៊ីល Philippe Coutinho បន្ថែមគ្រាប់បាល់ទី៣នៅនាទីទី៦១ ដើម្បីបញ្ចប់លទ្ធផល Barcelona ៣:0 Man.United។

ខាងក្រោមនេះជាកំណត់ត្រាគ្រាប់បាល់ Messi រកបានជាមួយនឹងក្លឹបអង់គ្លេសនាពេលកន្លងមក:

១. រកបាន ៩គ្រាប់ជាមួយ Arsenal
២. ៦គ្រាប់ជាមួយនិង Manchester City
៣. ៤គ្រាប់ជាមួយនឹងក្រុម Manchester United
៤. ៣ គ្រាប់ជាមួយ នឹង Chelsea
៥. ២គ្រាប់ជាមួយ Tottenham Hotspur។

Barcelona កំពុងរង់ចាំជួបជាមួយក្រុមហង្សក្រហម Liverpool រឺ Porto ហើយប្រសិន Liverpool មានឪកាសឈានមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយផ្តួលPortoជើងទី១ក្នុងលទ្ធផល២:0 នោះMessi នឹងមានឪកាសរកគ្រាប់បាល់ ជាមួយនឹងក្លឹបអង់គ្លេសមួយទៀតហើយ។ Messi នៅមិនទាន់រកគ្រាប់បាល់ប្រឆាំងនិងក្លឹប Liverpool ទេប៉ុន្តែគាត់អាចមានឱកាសជួយក្រុមដើម្បីផ្តួលគូប្រជែង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ថាបាន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportbible



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.