v9
V9BET

Messi និង Coutinho ជួយ Barcelona បញ្ចប់មហិច្ឆតាវាយបករបស់ Man.United នៅវគ្គ ៨ក្រុម

5 days ago​ | ដោយ V-Dr

ក្រុមម្ចាស់ផ្ទះ Barcelona បានបញ្ចប់ក្តីសុបិន្តក្នុងការឈានទៅកាន់វគ្គកណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ក្របខ័ណ្ឌ Champions League របស់ក្រុម Manchester United ត្រឹមវគ្គមួយភាគបួន ខណៈតារាឆ្នើម Lionel Messi រកបានគ្រាប់បាល់ ២គ្រាប់ដោយការស៊ុតជើងឆ្វេងនៅចម្ងាយ​​ ២០ម៉ែត្រ និងបន្តបន្ថែមគ្រាប់បាល់ទី២ នៅ ៤នាទីបន្ទាប់ដោយការស៊ុតជើងស្តាំនាំអោយ Barcelona នាំមុខមុន ២គ្រាប់នៅតង់ទី១ នាកីឡាដ្ឋាន Camp Nou កាលពីថ្ងៃពុធនៅវេលាម៉ោង ២:00 ទាបភ្លឺឈានចូលថ្ងៃទី១៧ មេសា ២០១៩ នេះ។

ក្រុមបិសាចក្រហមដែលខកខានរកបានគ្រាប់បាល់ដោយការធ្វើអោយចូលទីខ្លួនឯងរបស់ Luke Shaw សម្រាប់ការប្រកួតជើងទី១ ចាញ់ក្នុងលទ្ធផល ១:0 មិនអាចវាយបកវិញបាននោះទេ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ Rashford និង Alexis Sanchez ក្រោយពី Messi បន្ថែមគ្រាប់បាល់ ២គ្រាប់ជាមួយ និងកំហុសឆ្គង អ្នកចាំទី David de Gea ធ្វើអោយរបូតគ្រាប់បាល់ទី២ ខណៈ Philippe Coutinho បានបន្ថែមគ្រាប់បាល់ទី៣ នៅនាទីទី៦១ ដោយការស៊ុតពីចម្ងាយគួរអោយស្ងើចសរសើរផងដែរ។

វាគឺជាពេលវេលាដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់គ្រូបង្វឹក Man.United លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅនៅលើទីលានដែលជាកន្លែងដែលគាត់បានរកគ្រាប់បាល់ដ៏ល្បីល្បាញបំផុតក្នុងនាមជាកីឡាករនៅនាទីចុងក្រោយក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ១៩៩៩។ Barcelonaនិងត្រូវត្រៀមជួបជាមួយ Liverpool ឬ Porto ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្របពេលជើងទី១ ហង្សក្រហមនាំមុខ ២-០ រួចទៅហើយនោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.