v9
V9BET

ទើបតែ១៩ឆ្នាំ! Joao Felix ជាប់ឈ្មោះខ្សែប្រយុទ្ធវ័យក្មេងធ្វើបាន Hat-trick នៅ Europa League

2 months ago​ | ដោយ V-Dr

វាជារាត្រីដ៏អស្ចារ្យមួយសម្រាប់ខ្សែប្រយុទ្ធវ័យជំទង់ Joao Felix Sequeira បានជួយក្រុម Benfica ផ្តួលក្រុមមកពីអាឡឺម៉ង់គឺ Eintracht Frankfurt សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ Europa League។ Felix ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់មានវ័យ ១៩ឆ្នាំបានស៊ុតបាល់បញ្ចូលទីបីគ្រាប់(Hat-trick) គ្រាប់បាល់បើកឆាកគឺប៉េណាល់ទី ខណៈកីឡាករ Evan Ndicka របស់ Frankfurt បានបង្កកំហុសត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី២០។

ខ្សែប្រយុទ្ធ Luka Jovic បានរកគ្រាប់បាល់សម្រាប់ក្រុមភ្ញៀវជាមួយនិងមិត្តក្រុម Ruben Dias វាយបកតាមពីក្រោយ ២គ្រាប់ក្រោយពីត្រូវ Benfica នាំមុខមុន ៣គ្រាប់។ បញ្ចប់ការប្រកួត Benfica ៣:២ Frankfurt។

Felix បានជាប់ជាកីឡាករឈុតធំរបស់ Benfica កាលពីឆ្នាំមុនបន្ទាប់ពី Promote មកពី Benfica B ឥឡូវនេះគឺជាកីឡាករវ័យក្មេងបំផុតដែលស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងក្របខ័ណ្ឌ Europa League ដែលមានអាយុត្រឹមតែ ១៩ឆ្នាំនិង ១៥២ថ្ងៃដើម្បីបំបែកកំនត់ត្រាចាស់របស់ Marko Pjaca ពីមុនដែលមានកំណត់ត្រាសម្រាប់ Dinamo Zagreb កំលុងពេលប្រកួតជាមួយ Celtic នៅក្នុងឆ្នាំ២០១៤ នៅពេលដែលរូបគេមានអាយុទ្រឹមតែ ១៩ឆ្នាំនិង ២១៩ថ្ងៃ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.