v9
V9BET

ធ្ងន់ករ! Diego Costa ត្រូវហាមឃាត់ ៨ប្រកួតក្រោយជេរប្រមាថអាជា្ញកណ្តាល

2 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Diego Costa របស់ក្លឹប Atletico Madrid បានទទួលរងការផាកពិន័យមិនអោយចូលប្រកួតចំនួន ៨លើកដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ក្រោយទទួលបានកាតក្រហមបណ្តេញចេញកំលុងការប្រកួតដែលក្រុម At.Madrid ចាញ់ Barcelona ២:0 កាលពីថ្ងៃសៅរ៍សប្តាហ៏មុនមុនមុននៅកីឡាដ្ឋាន Camp Nou បន្ទាប់ពីកីឡាករដើមកំណើតប្រេស៊ីល Costa បានប្រឈមមុខជាមួយពាក្យសម្តីធ្ងន់ៗជាមួយអាជ្ញាកណ្តាលលោក Gil Manzano។ ក្រុម Atletico Madrid អាចប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះបើមិនដូច្នេះទេ ការចេញសេចក្តីសម្រេចនេះ និងធ្វើអោយ Costa ត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាល ២០១៨-២០១៩ នេះ។

គណៈកម្មាធិការប្រកួតប្រជែងរបស់សហព័ន្ធបាល់ទាត់អេស្បាញ (RFEF) បានអនុវត្តមាត្រា ៩៤ និង ៩៦ នៃបទបញ្ជារបស់ពួកគេ។ ខណៈដែលមាត្រា ៩៤ និង ៩៦ ចែងថាការំខាននិងប្រមាថមើលងាយដល់អ្នកកាត់សេចក្តីនៅលើទីលាន គឺអាជ្ញាកណ្តាលនិងត្រូវទទួលទោសមិនអោយចូលប្រកួតចន្លោះពី ៤ ទៅ ១២ ប្រកួត។ ហេតុដូច្នេះហើយ Costa ត្រូវហាមឃាត់បួនប្រកួតនិងព្យួរការប្រកួត ៤ដងបន្ថែមទៀតសរុបទៅគឺ ៨ប្រកួតនិងពិន័យជាប្រាក់បន្ថែមចំនួន ៣,៥០០អឺរ៉ូ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport-English



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.