v9
V9BET

AC.Milan មានបំណងហត្ថលេខាផ្ទេរយក Bakayoko ជាអចិន្រ្តៃយ៏

6 days ago​ | ដោយ V-Dr

Tiemoue Bakayoko បានបង្ហាញទម្រង់លេងថារូបគេគឺជាកីឡាករសំខាន់ម្នាក់នៅកីឡដ្ឋាន San Siro ក្នុងរដូវកាលនេះ ស្របពេលប្រធានក្រុម AC Milan លោក Paolo Maldini បានបញ្ជាក់ថា AC Milan មានគម្រោងចុះហត្ថលេខាជាមួយខ្សែបម្រើ-ការពារ Tiemoue Bakayoko ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍អាស្រ័យលើធនធានហិរញ្ញវត្តរបស់ក្រុម។

កីឡាករអន្តរជាតិបារាំងរូបនេះ បានតស៊ូដើម្បីជាប់ជម្រើស ១១នាក់ដំបូងនៅក្លឹបតោខៀវ Chelsea នៅឆ្នាំ២០១៧ ប៉ុន្តែមិនទទួលបានជោគជ័យទើបសម្រេចផ្លាស់ទៅលេងនៅក្លឹប AC Milan រហូតមកដល់ពេលបច្ចុប្បន្នក្នុងកិច្ចសន្យាខ្ចី។ ក្រោមការដឹកនាំរបស់លោក Gennaro Gattuso គឺស្ថិតនៅលំដាប់ទីបួននៅក្នុងក្របខ័ណ្ឌ Serie A ដែលនាំមុខក្រុម Atalanta ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងប៉ុន្តែមានពិន្ទុស្មើគ្នា។

ប្រមុខដឹកនាំក្លឹបនិងជាអតីតខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលីលោក Paolo Maldini មានបំណងចង់បញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ក្រុមកំពូលទាំង៤(Top៤)ដើម្បីមានកៅអីសម្រាប់ការប្រកួតក្របខណ្ឌ Champions League នៅរដូវកាលក្រោយជាមួយគោលដៅផ្ទេរយក Bakayoko ជាអចិន្រ្តៃយ៏។ លោកម៉ាឌីនីបានប្រាប់ Mediaset ថា: Bakayoko បានបង្ហាញទម្រង់លេងល្អ។ គាត់ ចាប់ផ្តើមដំបូងមិនបានល្អទេ ប៉ុន្តែបានសម្របខ្លួនទៅនឹងស្ថានភាពរបស់ក្រុមបាន។ យើងពិតជារីករាយណាស់ហើយយើងនឹងព្យាយាមរក្សាទុកគាត់អោយនៅជាមួយក្រុម។

រដូវកាល(២០១៨-២០១៩)នេះ Bakayoko បង្ហាញខ្លួន ២៥ដងស៊ុតបញ្ចូលទីបានមួយគ្រាប់អោយក្រុមផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.