v9
V9BET

Man.United ចង់បានខ្សែបម្រើ Idrissa Gueye របស់ Everton មកជំនួស​ Ander Herrera

2 months ago​ | ដោយ V-Dr

លោក Ole Gunnar Solskjaer គ្រូបង្វឹក Manchester United បានកំណត់គោលដៅកីឡាករ Idrissa Gueye បច្ចុប្បន្នកំពុងលេងអោយក្រុម Everton ជាបេក្ខភាពដ៏ល្អដើម្បីជំនួសកីឡាករ Ander Herrera អាចនឹងចាកចេញទៅកាន់ក្លឹប PSG នៅចុងបញ្ចប់នៃរដូវកាល ២០១៨-២០១៩ នេះ។

យោង Evening Standard បានឱ្យដឹងថា Gueye មានវ័យ ២៩ឆ្នាំសញ្ជាតិសេណេហ្គាល់រូបនេះ មានតម្លៃខ្លួនប្រមាណ ៣០លានផោនស្របពេលក្លិបបិសាចក្រហម Manchester United និងសាមីខ្លួន Ander Herrera មិនទាន់បានឈានដល់កិច្ចព្រមព្រៀងលើការការទាមទារប្រាក់ឈ្នួលប្រមាណ ២០០.០០០ផោនក្នុងមួយសប្តាហ៍នោះទេ។ ក្លឹប Man Utd ក៏បានបង្ហាញចំណាប់អារម្មណ៏ ខ្សែបម្រើកណ្តាលរបស់ Declan Rice របស់ West Ham ទោះជាយ៉ាងណាក្លឹបនៅទីក្រុងឡុង និងមិនព្រមលក់កីឡាករវ័យក្មេងរូបនេះក្នុងតម្លៃធូរពេកនោះទេ។ ដូច្នេះ Gueye គឺជាជាជម្រើសដ៏ល្អសម្រាប់គ្រូបង្វឹកសញ្ជាតិន័រវែសលោក Solskjaer។

យោងប្រភពដដែលក៏បានបញ្ជាក់ផងដែរថា Man United នឹងត្រៀមចុះហត្ថលេខាកីឡាករដល់ទៅ ៥នាក់ នៅរដូវក្តៅនេះមានដូចជាៈ ខ្សែបម្រើការពារកណ្តាល ១រូប, និងខ្សែបម្រើកណ្តាល ២រូប ព្រមទាំងខ្សែបម្រើស្លាប ២រូប។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.