v9
V9BET

Tottenham បញ្ជាក់ថា របួសកជើងរបស់ Kane ចំចំណុចសំខាន់

1 week ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Harry Kane អាចនឹងអវត្តមានរហូតដល់បញ្ចូលរដូវកាលនេះ ក្រោយពីក្លិប Tottenham Hotspur បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា តារាឆ្នើមអន្តរជាតិអង់គ្លេសរូបនេះ បានរងរបួស «ចំកន្លែងសំខាន់» ត្រង់កជើងឆ្វេងរបស់គេ ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Champions League។

Spurs បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រោយពីការវិភាគក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ យើងអាចប្រកាសបានថា Harry Kane បានរងរបួសត្រង់សរសៃសំខាន់ លើកជើងឆ្វេងរបស់គេ ក្រោយពីការប្រជែងដណ្តើមបាល់។ ការស៊ើបអង្កេតផ្សេងៗ កំពុងតែដំណើរការ ហើយរូបគេនឹងត្រូវបន្តស្ថិតក្រោមការវិភាគ ដោយបុគ្គលិកពេទ្យរបស់យើង អំឡុងសប្តាហ៍នេះ»។

Kane ដែលធ្លាប់បានជួបបញ្ហារបួសត្រង់កជើងរបស់គេរួចជាស្រេចនៅរដូវកាលនេះ ត្រូវបានគេឃើញថា កំពុងដើរចេញពីកីឡដ្ឋានថ្មីរបស់ Tottenham ដោយមានឈឺច្រត់ ក្រោយពីបានរងរបួស នៅពេលដែលរងនូវការប្រជែងដណ្តើមបាល់ពីកីឡាករ Fabian Delph នៅដើមតង់ទី២។ ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ ដែលធ្វើឲ្យពួកគេមានប្រៀបច្រើនក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទី១នោះ លោក Mauricio Pochettino ដែលជាគ្រូបង្វឹក បានបញ្ជាក់ថា Kane អាចនឹងអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.