v9
V9BET

Arsenal និង Chelsea ខិតកាន់តែកៀកទៅវគ្គ១/២នៃ Europa League

2 months ago​ | ដោយ V-Dr

ក្រុម Arsenal និង Chelsea បានបោះជំហាន១ជំហានឆ្ពោះទៅកាន់ក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីក្រុមកាំភ្លើងធំបានយកឈ្នះលើក្រុម Napoli ក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន Emirates ស្របពេលដែលគ្រាប់បាល់តែតបញ្ចូលទីរបស់ Marco Alonso នៅជិតបញ្ចប់ការប្រកួត បានជួយឲ្យក្រុមរបស់លោក Maurizio Sarri យកឈ្នះទាំងប្រផិតប្រផើយនៅលើទឹកដីក្រុម Slavia Prague។

ក្រុម Arsenal របស់លោក Unai Emery បានដណ្តើមយកប្រៀបដ៏កក់ក្តៅ មុននឹងឈានទៅកាន់ការប្រកួតជើងទី២ នៅសប្តាហ៍ក្រោយ ក្រោយពីការរកបានគ្រាប់បាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែបម្រើ Aaron Ramsey និងការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Kalidou Koulibaly នៅពាក់កណ្តាលតង់ទី១។ ក្រុម Arsenal អាចនឹងមានការសោកស្តាយចំពោះការខ្ជះខ្ជាយឱកាសជាច្រើនរបស់ពួកគេ ដែលនឹងធ្វើឲ្យពួកគេនាំមុខដាច់លើក្រុមរបស់អ៊ីតាលី។

Ramsey ដែលគួរតែអាចបន្ថែមគ្រាប់បាល់ទី៣ នៅពេលដែលរូបគេបានស៊ុតបាល់រំលងរបារទីនៅរយៈពេល៩នាទីចុងក្រោយនោះ បានប្រាប់ BT Sport ថា៖ «ការការពារមិនឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទី និងបានស៊ុតបាល់បញ្ចូលទី២គ្រាប់ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការចាប់ផ្តើមក្នុងការប្រកួតជើងទី១។ យើងពិតជារីករាយជាមួយនឹងលទ្ធផលនោះណាស់»។ តារាឆ្នើមរូបនេះបានបន្ថែមទៀតថា៖ «យើងអាចឈានទៅកាន់ការប្រកួតជើងទី២ ជាមួយនឹងការជឿជាក់បន្តិច ប៉ុន្តែ យើងដឹងថា វានឹងក្លាយជាកន្លែងដ៏លំបាកក្នុងការទៅ។ ពួកគេគឺជាក្រុមដ៏ខ្លាំងមួយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.