v9
V9BET

ម៉ឺន សុភា និង វៀត ប៊ុនឌឿន ត្រូវប៉ះជើងខ្លាំងរបស់ថៃ មុនស្វាគមន៍ទេវតាឆ្នាំថ្មី

2 months ago​ | ដោយ V-Dr

ខណៈដែលប្រជាជនកម្ពុជា នៅទូទាំងប្រទេស បានត្រៀមខ្លួន និងត្រៀមខ្លួនរួចហើយជាស្រេច ក្នុងការស្វាគមន៍ទេវតាឆ្នាំថ្មីនោះ គឺអ្នកលេងកណ្តាប់ដៃ ម៉ឺន សុភា និង វៀត ប៊ុនឌឿន នៅមានភារកិច្ចមួយ ដែលត្រូវទូទាត់ នៅលើសង្វៀនប្រដាល់ ដោយពួកគេត្រូវជួបជាមួយជើងខ្លាំងរបស់ថៃ នៅយប់ថ្ងៃសុក្រ គឺមុនពេលអ្នកទាំង២ ធ្វើដំណើរទៅស្រុកកំណើត ដើម្បីទទួលទេវតាឆ្នាថ្មី ឆ្នាំកុរ ព្រះនាងទុង្សាទេវី ដែលឈានចូលមកគ្រប់គ្រងផែនដីជំនួសព្រះនាងមហោធរៈទេវី ដែលជាទេវតាឆ្នាំចាស់ ឆ្នាំច។

នៅក្នុងការប្រកួតនេះ ម៉ឺន សុភា នឹងត្រូវប្រឈមមុខជាមួយជើងខ្លាំងរបស់ថៃ Phongsiri ខណៈ វៀត ប៊ុនឌឿន ត្រូវប្រកួតជាមួយ Rithiara Lukmuengetch នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ ពីយប់ម៉ោង៧ ដល់ម៉ោង៩ ហើយការប្រកួតនេះ ត្រូវបានគេមើលឃើញថា សិស្សគណរបស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ទាំង២នេះ សុទ្ធតែប្រឈមនៅការលំបាក។

បើទោះបីជា Phongsiri ធ្លាប់មានប្រវត្តិចាញ់ជើងខ្លាំង បឺត ខាំ នៅក្នុងទឹកទី៤ កាលពីអតីតកាល ប៉ុន្តែពេលនេះ Phongsiri បានវិវឌ្ឍខ្លួនជាកីឡាករជើងខ្លាំងមួយរូប នឹងកំពុងមានឈ្មោះបោះសំឡេងនៅសង្វៀនប៉ុស្តិ៍លេខ៧របស់ថៃផងដែរ បន្ទាប់ពីរូបគេដណ្តើមបានទាំងខ្សែក្រវាត់ និងពាននោះ។

សម្រាប់ការវិលជាន់សង្វៀនប្រដាល់ SEATV នៅកម្ពុជា លើកចុងក្រោយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ Phongsiri បានវ៉ៃជើងចាស់ ឡុង សុភី ឡើងចង់ទ្រមខ្លួន ប៉ុន្តែការបន្ធូរបន្ថយការប្រកួត នៅទឹកទី៤ និងទឹកទី៥ ដោយគិតថា រូបគេមានពិន្ទុឈ្នះ ឡុង សុភី ដាច់ទៅហើយនោះ គឺចុងក្រោយ Phongsiri ត្រូវបានគណៈកម្មការប្រកាសឲ្យស្មើពិន្ទុជាមួយ ឡុង សុភី ទាំងមិនអស់ចិត្ត។

ដោយឡែក សម្រាប់ការវិលមកជួប ម៉ឺន សុភា លើកនេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តមួយ ព្រោះ ម៉ឺន សុភា ជាអ្នកប្រដាល់ជំនាញប្រើកណ្តាប់ដៃ ប៉ុន្តែជិតកន្លះឆ្នាំកន្លងមកនេះ ម៉ឺន សុភា បានឃ្លាតឆ្ងាយពីសង្វៀនប្រដាល់ ហើយការវិលមកកាន់សង្វៀនប្រដាល់វិញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ ម៉ឺន សុភា បានចាញ់ថៃ Kimlai Phet ដោយពិន្ទុ។

សម្រាប់ការប្រកួតលើកនេះ ម៉ឺន សុភា អាចនឹងជួបការលំបាកច្រើន បើសិនជារូបគេ មិនបានបង្កើនការហ្វឹកហាត់ឲ្យបានដិតដល់ទេនោះ ព្រោះ Phongsairi ជាកីឡាករដែលមានទាំងសមត្ថភាព និងកម្លាំងរឹងមាំ ហើយរូបគេក៏មានបទពិសោធប្រកួត នៅលើសង្វៀនច្រើនជាង ម៉ឺន សុភា ផងដែរ គឺគេធ្លាប់ប្រកួតបាន១៣៧ដង ឈ្នះ១១០ ចាញ់២១ដង និងស្មើ៦ដង ឯ សុភា ប្រកួតបានត្រឹម៨៨ដង ឈ្នះ៧០ ចាញ់១៤ និងស្មើ៤ដង។

យ៉ាងណាមិញ វៀត ប៊ុនឌឿន ក៏អាចនឹងប្រឈមនៅការលំបាក សម្រាប់ការជួបថៃ Rithiara Lukmuengetch លើកនេះផងដែរ ព្រោះ ប៊ុនឌឿន បានឡើងប្រកួតជំនួស ឡៅ ចិត្ត្រា ទាំងមិនបានត្រៀមខ្លួនទុកមុន។ Rithiara ក៏មានបទពិសោធប្រកួតច្រើនជាង ប៊ុនឌឿន ផងដែរ គឺគេធ្លាប់ប្រកួតបាន១១២ដង ឈ្នះ៨៩ ចាញ់២៣ ហើយថៃម្នាក់នេះ ក៏ធ្លាប់ជួបជើងខ្លាំង ឃីម ឌីម៉ា បាន២លើកផងដែរ ដោយបានស្មើពិន្ទុគ្នាម្តង និងចាញ់ ឌីម៉ា នៅទឹកទី២ ម្តង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.