v9
V9BET

Ronaldo ជួយឲ្យ Juventus មានប្រៀប ក្រោយពីស្មើជាមួយនឹង Ajax

2 weeks ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានកោតសរសើរម្តងទៀតដោយលោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus ក្រោយពីបានស៊ុតបាល់បញ្ចូលទីសម្រាប់ការបង្កើតឱកាសត្រឹមតែ ១លើកពីក្រុមរបស់គេ ដើម្បីទទួលបានលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Ajax ក្នុងការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ ៨ក្រុមចុងក្រោយរបស់ពួកគេ ក្នុងទីក្រុង Amsterdam កាលពីថ្ងៃពុធ។

ក្នុងពេលវិលពីរបួសភ្លៅវិញ Ronaldo បានផ្តល់ការខកចិត្តដល់អ្នកគាំទ្រនៃក្រុមម្ចាស់ផ្ទះចំនួន៥ម៉ឺននាក់ នាកីឡដ្ឋាន Johan Cruyff Arena នៅពេលដែលរូបគេបានតែតបាល់បញ្ចូលទីដើម្បីជួយឲ្យក្រុម Juventus នាំមុខមុននៅជិតបញ្ចប់តង់ទី១ និងដើម្បីធ្វើឲ្យគ្រាប់បាល់សរុបរបស់គេក្នុងយុទ្ធនាការនេះ កើនដល់១២៥គ្រាប់។ ទោះបីជាយ៉ាងណា ខ្សែបម្រើស្លាបប្រេស៊ីល David Neres បានរកគ្រាប់បាល់តាមស្មើវិញភ្លាមៗ ក្រោយពីបញ្ចប់តង់ទី១ ដើម្បីជួយឲ្យក្រុម Ajax ទទួលបានលទ្ធផលស្មើដ៏ស័ក្តិសម។

ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុម Juventus គឺជាក្រុមដែលមានប្រៀបជាងក្នុងការប្រកួតជើងទី២ ក្នុងទីក្រុង Turin នាថ្ងៃអង្គារសប្តាហ៍ក្រោយ ខណៈដែលក្រុមឈ្នះ នឹងត្រូវប៉ះជាមួយនឹងក្រុម Manchester City ឬ Tottenham Hotspur ក្នុងវគ្គ៤ក្រុមចុងក្រោយ។ លោក Allegri បានឲ្យដឹងថា៖ «Ronaldo បានបង្ហាញថា រូបគេមានកម្រិតផ្សេងពីគេ។ ពេលវេលា និងការអភិវឌ្ឍរបស់គេ មានភាពផ្សេងគ្នាពីកីឡាករណាៗទាំងអស់។ វាគ្មានការសង្ស័យឡើយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.